ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ដឹក​ថ្ម​ដាច់​​ហ្វ្រាំង​​ជ្រុល​​បុក​រ៉ឺម៉ក​​​​៤គ្រឿង​ក្រឡាប់សង្កត់​ម៉ូតូ២គ្រឿង​​របួស​មនុស្ស​​៤នាក់​​នៅ​​មុខ​ផ្សារ​​ព្រែក​ព្នៅ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថnUP9KczaH44យន្ត​ដឹក​ថ្ម​មួយ​គ្រឿង​ម៉ាក​ពុយ​ហ្សោ​ ពណ៌​ទឹក​ប៊ិច​ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣​A៧២៨២ ដាក់​លេខ​សម្គាល់​K66 ដែល​គេ​អះ​អាង​ថា ដាច់​ហ្វ្រាំងបាន​ជ្រុល​មក​បុក​រ៉ឺម៉ក​​​ចំនួន​៤​គ្រឿង​ដែល​ចត​នៅ​ក្បែរចិញ្ចើម​​ផ្លូវ​ខាង​ឆ្វេង​ក្នុង​

រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​ដឹក​ថ្ម​មួយ​គ្រឿង​ម៉ាក​ពុយ​ហ្សោ​ ពណ៌​ទឹក​ប៊ិច​ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣​A៧២៨២ ដាក់​លេខ​សម្គាល់​K66 ដែល​គេ​អះ​អាង​ថា ដាច់​ហ្វ្រាំងបាន​ជ្រុល​មក​បុក​រ៉ឺម៉ក​​​ចំនួន​៤​គ្រឿង​ដែល​ចត​នៅ​ក្បែរចិញ្ចើម​​ផ្លូវ​ខាង​ឆ្វេង​ក្នុង​ចំណែក​ផ្លូវ​បញ្ច្រាសទិស​បណ្តាល​ឱ្យ​ក្រឡាប់​២​គ្រឿង​សង្កត់​លើ​ម៉ូតូ​២​គ្រឿង​ និង​បណ្តាល​ឱ្យ​មនុស្ស​៤នាក់​រង​របួស​ស្រាល​ផង​ដែរ​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២១ មេសា ២០១៥ នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៥ មុខ​ផ្សារ​ព្រែក​ព្នៅ ស្ថិត​ក្នុង​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។

បន្ទាប់​ពី​បង្ក​ហេតុ​រួច​​ អ្នក​​បើក​បរ​រថ​យន្ត​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បាន​ភ្លាមៗដែរ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាង​លើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ ខណៈ​ពេល​មក​ដល់​ចំណុច​ផ្លូវ​ដែល​មាន​ចរាចរណ៍​កក​ស្ទះ​ រថយន្ត​បង្ក​ហេតុ​បាន​ឡើង​វ៉ា​រថយន្ត និង​ម៉ូតូ​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ ពេល​នោះស្រាប់តែ​រថយន្ត​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក៏​ជ្រុល​​ទៅ​បុក​រ៉ឺម៉ក​​ចំនួន​៤​គ្រឿង​ដែល​ចត​ចាំ​ម៉ូយ​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ខាង​ឆ្វេង​ដៃ​បណ្តាល​ឱ្យ​ក្រឡាប់​២​គ្រឿង​សង្កត់​លើ​ម៉ូតូ​២​គ្រឿង​ដែលចត​ក្បែរ​គ្នា​ និង​រុញ​រ៉ឺម៉ក​​​ខ្ទាត​ទៅ​ប៉ះ​រថ​យន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​វីស្តូ​ធ្វើ​ឱ្យបែក​កញ្ចក់​ ហើយ​​បោក​ទៅ​លើ​អ្នក​ជិះ​​លើ​រ៉ឺម៉ក​​បណ្តាល​ឱ្យ​របួស​ស្រាល​ចំនួន​៤នាក់​។

ក្រោយ​កើត​ហេតុ​ រថយន្ត និង​រ៉ឺម៉ក​​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ​ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព