ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​កម្រ​បានឃើញ​នៅ​លើ​ពិភពលោក

9 ឆ្នាំ មុន

១-​អាកាសធាតុ​កាន់តែ​កក់ក្តៅ
ជនជាតិ​រុ​ស្ស៊ី​នៅ​ក្រុង​មូ​ស្គូ បាន​ចូលរួម​ប្រកួត​សូន​រូប​តុក្កតា​ព្រិល ខណៈ​ពេល​ក្រុម​ឧតុនិយម​របស់​រុ​ស្ស៊ី​ប្រកាស​ថា សីតុណ្ហភាព​មធ្យម​របស់​រុ​ស្ស៊ី​ក្នុង​ពេល​

១-​អាកាសធាតុ​កាន់តែ​កក់ក្តៅ
ជនជាតិ​រុ​ស្ស៊ី​នៅ​ក្រុង​មូ​ស្គូ បាន​ចូលរួម​ប្រកួត​សូន​រូប​តុក្កតា​ព្រិល ខណៈ​ពេល​ក្រុម​ឧតុនិយម​របស់​រុ​ស្ស៊ី​ប្រកាស​ថា សីតុណ្ហភាព​មធ្យម​របស់​រុ​ស្ស៊ី​ក្នុង​ពេល​បច្ចុប្បន្ន 7oC ដោយ​កក់ក្តៅ​ជាង​មុន​ដែល​មាន​សីតុណ្ហភាព 4oC ។

២-​ម៉ាស៊ីន​ថត​ប្រវត្តិសាស្ត្រ
សារមន្ទីរ​អាកាសធាតុ និង​តារាសាស្ត្រ​ប្រចាំ​សហរដ្ឋអាមេរិក បាន​តាំង​បង្ហាញ​ម៉ាស៊ីន​ថត​ភាពយន្ត​មាន​អាយុ​ជាង​៤៦​ឆ្នាំ ដែល​ប្រើ​សម្រាប់​ថត​លោក​នី​ល អាម​ស្ត្រ​ង អាកាសយានិក​ជនជាតិ​អា​មេ​រិ​ក​ដែល​យក​យានអវកាស​«​អា​ប៉ូ​ឡូ​១១» ទៅ​ឋាន​ព្រះ​ចន្ទ ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៦៥ ។

៣-​ស្វាគមន៍​ឆ្នាំមមែ
ទស្សនិកជន​ចិន​លើក​ម៉ាស៊ីនថតរូប​ខ្លួនឯង​ជាប់​ជាមួយ​គោម​ក្រហម​ដែល​តាំង​លម្អ​ក្បែរផ្លូវ​នៅ​មុខ​ទីធ្លា​វត្ត ក្នុង​ក្រុង​ប៉េ​កាំ​ង ដើម្បី​ស្វាគមន៍​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំ​ពពែ ។

៤-​បក្សី​សម្លាប់​គូស្នេហ៍​ដែល​មាន​ប្រដាប់​ភេទ​មិន​អំណោយផល
ទីទុយ​ញី​សម្លាប់​អា​ឈ្មោល ព្រោះតែ​ខឹង​វា​មាន​ប្រដាប់​ភេទ​មិន​អំណោយផល ។ សត្វ​ទីទុយ​នោះ​នៅ​សួនសត្វ «​ឃ្នើស​ស៊ី​ស្កា​» ប្រទេស​ប៉ូ​ឡូញ ។

៥-​រង់ចាំ​ដង្ហែ​ក្បួន​កាកបាទក្រហម
កុមារ​ជា​ច្រើន​ស្ថិត​ក្នុង​ឈុត​ប្រពៃណី រង់ចាំ​ការ​ដង្ហែ​ក្បួន​ក្នុង​ពិធីបុណ្យ​កាកបាទក្រហម​ប្រចាំឆ្នាំ​២០១៥ នៅ​ឧទ្យាន​សាធារណៈ «​ឃ្វី​ន​ផាក សាវ៉ា​ន់​ណា​» ប្រទេស​ទ្រី​នី​ដា​ដ ដើម្បី​រៃ​អង្គាសប្រាក់​ជួយ​ដល់​កុមារ​ក្រីក្រ ។

៦-​ពិព័រណ៍​សឹកសង្គ្រាម
ឧបករណ៍​បាញ់​មី​ស៊ី​ល មាន​ទម្ងន់​៦​តោន តាំងពី​សម័យ​សង្គ្រាមលោក​លើក​ទី​២ ត្រូវ​បាន​រក្សា​ទុក និង​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​នៅ​ក្រុង​ឡុ​ង​ដ៍ ។

៧-​អាកាសធាតុ​ត្រជាក់​នៅ​អេ​ស្ប៉ា​ញ
ស្ត្រី​អេ​ស្ប៉ា​ញ​ម្នាក់​បាន​ថតរូប​បុរស​នៅ​លើ​ឆ្នេរ​នៅ​ភាគ​ខាងជើង​ប្រទេស​អេ​ស្ប៉ា​ញ​ដែល​គ្របដណ្តប់​ដោយ​ព្រិល ទោះបីជា​បច្ចុប្បន្ន​ឆ្លង​ចូល​ដល់​ចុងរដូវ​រងា​ក៏​ដោយ ។

៨-​ត្រឡប់​មក​ផែនដី
មនុស្ស​យន្ត «​គី​រ៉ូ​បូ​»​បាន​ឈរ​និយាយ​ជាមួយ​លោក​កូ​អុ​ី​ជីវ៉ា​កា​តា អាកាសយានិក​ជនជាតិ​ជប៉ុន និង​ជា​មនុស្ស​យន្ត​លើក​ដំបូង​នៅ​លើ​ពិភពលោក​ដែល​ធ្វើ​ដំណើរ​ទៅ​លំហ​អវកាស​អន្តរជាតិ ISS កាលពី​ឆ្នាំ​២០១៣ និង​ទើប​ត្រឡប់​មក​ផែនដី​វិញ ។

៩-​រូបគំនូរ​សម្រាប់​ជន​ពិការ​ភ្នែក
ស្ត្រី​ពិការ​ភ្នែក​ម្នាក់​យកដៃ​ស្ទាប​រូបគំនូរ​សិប្បនិមិត្ត «​ម៉ូ​ណា​លី​សា​» ដែល​ដាក់​តាំង​ក្នុង​សារមន្ទីរ «​ប្រា​ដូ​» ក្រុង​ម៉ា​ឌ្រី​ត ប្រទេស​អេ​ស្ប៉ា​ញ ។

១០-​ជ្រូក​ឆ្លាត​ដូច​ឆ្កែ
ជ្រូក​សែន​ចេះ «​អេ​មី​» បាន​ចូល​ហ្វឹកហាត់​នៅ​សាលា​ហ្វឹកហ្វឺន​ឆ្កែ ក្នុង​ទីក្រុង​កេ​ន រដ្ឋ​ស៊ី​អេ​តថ​ល សហរដ្ឋអាមេរិក ។ គ្រូបង្ហាត់​កោតសរសើរ​ថា​វា​ជា​សត្វ​រៀន​ឆាប់​ចេះ​និង​ឆ្លាត ៕