ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​កូន​ស្រី​អាយុ​១៨​ខែឱ្យ​ជីដូន និង​មីង​មើល​ រវល់​រៀង​ខ្លួន​ ក្មេង​ដើរ​រអិល​ធ្លាក់​ចូលទឹក​ស្ទឹង​លង់​ស្លា.ប់

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្មេង​ស្រី​អាយុ​១៨​ខែ​ម្នាក់ បាន​លង់ទឹក​ស្ទឹង​ស្លា.ប់​យ៉ាង​អាណោចអាធ័ម ខណៈ​ពេល​ដែល​ជីដូន​រវល់​ទៅ​ទិញ​ម្ហូប​នៅ​ឯ​ផ្សារ​ផ្ញើ​នឹង​មីង​ តែ​មីង​រវល់​ដើរទៅ​ខាង​មុខ​ផ្ទះ​មើល​គេ មិន​បាន​ចាប់​អារ​ម្ម​ណ៍ក្មេង​ស្រី​នោះ​ដើរទៅ​មាត់​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្មេង​ស្រី​អាយុ​១៨​ខែ​ម្នាក់ បាន​លង់ទឹក​ស្ទឹង​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ពេល​ដែល​ជីដូន​រវល់​ទៅ​ទិញ​ម្ហូប​នៅ​ឯ​ផ្សារ​ផ្ញើ​នឹង​មីង​ តែ​មីង​រវល់​ដើរទៅ​ខាង​មុខ​ផ្ទះ​មើល​គេ មិន​បាន​ចាប់​អារ​ម្ម​ណ៍ក្មេង​ស្រី​នោះ​ដើរទៅ​មាត់​ស្ទឹង​រអិល​ជើង​ធ្លាក់​ចូល​ស្ទឹង​លង់​ស្លាប់​។

​ហេតុការណ៍នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកាល​ពី​​វេលា​ម៉ោង​៤ ​និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​១៩​ មេសា​ ២០១៥ នៅ​ភូមិ​ចំណោម​លិច ឃុំ​សំ​ណោ​ម ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។ លោក​វរសេនីយ៍ទោ​ស៊ី  ឌី អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា​​ ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ វ​ណ្ណា លី​តា អាយុ​១៨​ខែ រស់​នៅ​ភូមិ​-ឃុំ​ខាង​លើ​ ។ ​

លោក​អធិការ​បាន​បញ្ជាក់​ថា​ កុមារី​រង​គ្រោះ មាន​ឪពុក​ឈ្មោះ វ​ណ្ណា អាយុ​៣៧​ឆ្នាំ ​​ម្តាយ​ឈ្មោះ​បៀ​ន សា​រឿង អាយុ​២២​ឆ្នាំ គឺជា​កូន​ទី​១​។​ កុមារី​រង​គ្រោះ ត្រូវ​បាន​ឪពុក​ម្តាយ ទៅ​ធ្វើការ​នៅ​ថៃ ទុក​កូនស្រី​ផ្ញើ​នឹង​ជីដូន​ឈ្មោះ​កែវ  រ៉េ​ន អាយុ​៤៧​ឆ្នាំ មើលថែ​រក្សា ។ មុន​ពេល​កើតហេតុ​ជីដូន​រវល់​ទៅ​ផ្សារ​ទិញ​ម្ហូប ដោយ​ទុក​ក្មេង​រង​គ្រោះ​ឲ្យ​មីង​អាយុ​១៤​ឆ្នាំមើល តែ​មីង​រវល់​ដើរទៅ​មុខ​ផ្ទះ ក្មេង​ស្រី​នោះ​បាន​ដើរទៅ​លេង​មាត់​ស្ទឹង​នៅ​ជិត​ផ្ទះក៏​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹកស្ទឹងលង់​ស្លាប់ មិនដឹង​ពី​ពេល​ណា​ទេ ពេល​ដែល​បាត់​ក្មេង​រង​គ្រោះ​នាំ​គ្នា​ដើរ​រកតែ​លើគោក លុះដល់​សព​អណ្តែត​ទើប​ដឹង​ថា​កុមារី​ស្លាប់​ដោយ​លង់ទឹក​ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។​

សាកសព​ក្រោយ​ពី​នគរបាល​ពិនិត្យ​រួច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
                                                                                   ​