ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស្កា​រិចបែក​កង់​ក្រឡាប់​ផ្ងារ​ជើង​ស្លា.ប់​៣​នាក់ ​របួសធ្ងន់​ស្រាល​១៧​នាក់​នៅ​ឃុំ​ប្រាសាទ

9 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ​យ៉ាង​ហោច​​ណាស់​​មនុស្ស​ប្រុស​២​នាក់​ស្លា.ប់​​ ​​​មនុស្ស​ស្រី​ម្នាក់​ទៀត​ស្លា.ប់​ពេល​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ ​១៣​នាក់​រង​របួស​ធ្ងន់​ និង៤​នាក់​ផ្សេង​ទៀត​របួសស្រាល​ក្នុង​ហេតុ​ការ​ណ៍គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ដែល​

ខេត្តព្រៃវែង ៖ ​យ៉ាង​ហោច​​ណាស់​​មនុស្ស​ប្រុស​២​នាក់​ស្លាប់​​ ​​​មនុស្ស​ស្រី​ម្នាក់​ទៀត​ស្លាប់​ពេល​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ ​១៣​នាក់​រង​របួស​ធ្ងន់​ និង៤​នាក់​ផ្សេង​ទៀត​របួសស្រាល​ក្នុង​ហេតុ​ការ​ណ៍គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ដែល​កើតឡើង​កាលពីវេលា​ម៉ោង​៦​​ព្រឹក​ថ្ងៃ​ទី​១៩​ មេ​សា​ ២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ចំណុច​ខាងលិច​ផ្សា​រក​អណ្តើក​ចម្ងាយ​២​គីឡូម៉ែត្រ​ ស្ថិត​នៅ​ភូមិ​ប្រាសាទ ឃុំ​ប្រាសាទ​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ឃុំ​ប្រាសាទ​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ក្រឡាប់​នោះ​ម៉ាក​ស្កា​រិច​ព​ណ័​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AC៧៨៨៤​ បើកបរ​ពីរ​ទិស​ខាងកើត​ទៅ​លិច​ដឹក​កម្មករ​​​សរុប​ចំនួន​២០​នាក់​យ៉ាង​លឿន ​លុះ​មក​ដល់​ចំណុច​កើតហេតុ​​​ក៏​បែក​កង់មុខ​ខាងស្តាំ​ជើ​​​ក្រឡាប់​បួន​ប្រាំ​ត្រឡប់​ពី​លើ​ថ្នល់ជាតិ​ធ្លាក់​ចូល​ហាវ​ថ្នល់​កម្ព​​ស់​ប្រមាណ​៤​ម៉ែត្រ​ផ្ងា​រជើង​ឡើង​លើ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ប្រុស​២​នាក់​នៅ​នឹងកន្លែង ​និង​ស្លាប់​មនុស្ស​ស្រី​ម្នាក់​ទៀត​ពេល​ដឹក​មក​ដល់​មន្ទីរពេទ្យ​ខេត្ត​ស្វាយ​រៀង ​១៣​នាក់​រង​របួសធ្ងន់​ និង​៤នាក់​ផ្សេង​ទៀត​របួសស្រាល​ដេក​រដូករណែល​នៅ​ហាវ​ថ្នល់​។

បន្ទាប់​មក​សមត្ថកិច្ច​បានហៅ​រថយន្ត​សា​មុ​យ​ដឹក​ម​កាន់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​១៤​នាក់ ​(​ស្លាប់​ស្រី​ម្នាក់​ ជា​ម្ចាស់​រថយន្ត​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​ខេត្ត​) ក្នុង​នោះ​១០​នាក់​នៅ​ព្យាបាល​ក្នុង​មន្ទីរ​ខេត្ត​ រីឯ​៣​នាក់​រង​របួស​ធ្ងន់ធ្ងរ​ពេក​ត្រូវ​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ដើម្បី​សង្គ្រោះ​ ៣​នាក់​របួសស្រាល​នៅ​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​កំពង់ត្របែក ​ម្នាក់​មក​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។

បើ​តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​វេលា​ម៉ោង​២​ទៀប​ភ្លឺ អ្នកបើកបរ​ឈ្មោះ​ជួប ​កុសល់​ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​ និង​ម្ចាស់​រថយន្ត​ឈ្មោះ​ជា ​អាយុ​២៩​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ជួប ​និមល អាយុ​២៦​ឆ្នាំ​ នៅ​ភូមិ​សំ​យ៉ោ​ង​ ឃុំ​សំ​យ៉ោ​ង ​ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​ បាន​បើករថយន្ត​ប្រមូល​ម៉ូយ​ក្នុងភូមិ​សំ​យ៉ោ​ង​ជាមួយ​គ្នា​ដើម្បី​ត្រឡប់​ទៅ​ធ្វើការ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ​វិញ​ គឺ​ដឹក​ម៉ូយ​បាន​១៧​នាក់ ​សរុប​២០​នាក់​ក្នុង​រថយន្ត​ទម្រាំ​បាន​ម៉ូយ​ជុំ​គ្នា​ភ្លឺ​ល្មម​ហើយ​ក៏​បាន​បើក​មក​ដល់​ចំណុច​កើតហេតុ​ក៏​ផ្ទុះ​បែក​កង់​បណ្តាល​ឲ្យ​ក្រឡាប់​បួ​នប្រាំ​ត្រឡប់​ផ្ងា​រជើង​ឡើង​លើ​ខ្ទាត​មនុស្ស​ចេញ​ក្រៅ​រថយន្ត​កិន​ស្លាប់​ និង​របួស​តែ​ម្តង​​។

សូម​បញ្ជាក់​ថា ម្ចាស់​រថយន្ត ​ប្តី​ឈ្មោះ​ជា ​របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង ​រីឯ​ប្រពន្ធ​ឈ្មោះ​ជួប​និមល​ ​ទើប​សម្រាលកូន​បាន​បី​ខែ​របួស​បែកក្បាល​ធ្ងន់ធ្ងរ​ស្លាប់​ពេល​មក​ដល់​មន្ទីរពេទ្យ​ រី​ឯអ្នកបើកបរ​ជា​ប្អូនបង្កើត​ម្ចាស់​ឡាន​បាក់ដៃ​ឆ្វេង​។ ដោយ​ឡែក​​អ្នក​រួម​ដំណើរ​ស្លាប់​ឈ្មោះ​រិ​ចាន់​ ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ ​​និង​ម្នាក់​ទៀត​​មិន​ស្គាល់ឈ្មោះ​ទេ​ មាន​ទីលំនៅ​ភូមិ​ព្រៃធំ ​ឃុំ​សំ​យ៉ោ​ង៕