ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិកជន​ខ្មែរ​-បារាំង​ម្នាក់ស្រវឹងស្រាបើក​រថយន្ត​​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​បាក់​អស់​៦​កង់

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​បុរស​វ័យ​ជាង​៦០​ឆ្នាំ​ម្នាក់​ដែល​បាន​អះអាង​ថា ​គាត់​ជា​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​ចេញពី​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​ស្រវឹង​មើល​អត់​ឃើញ​ដោយសារ​តែ​ភ្នែក​របស់គាត់​មីញ៉ូ​ប​ផង​បាន​បើករថយន្ត​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​

រាជ​ធានីភ្នំពេញ ៖ ​បុរស​វ័យ​ជាង​៦០​ឆ្នាំ​ម្នាក់​ដែល​បាន​អះអាង​ថា ​គាត់​ជា​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​ចេញពី​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​ស្រវឹង​មើល​អត់​ឃើញ​ដោយសារ​តែ​ភ្នែក​របស់គាត់​មីញ៉ូ​ប​ផង​បាន​បើករថយន្ត​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​បាក់​អស់​៦​កង់ កាលពី​វេលា​ម៉ោង​០១ ​និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ​មេសា ​​២០១៥ នៅ​ចំណុចមុខ​ផ្ទះ​ឡាយ​ទ្រី មាន​ទទួល​ធ្វើ​រទេះ​ និង​រ៉ឺ​ម៉ក​គ្រ​ប៉​ប្រភេទ តាម​បណ្ដោយ​ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

អ្នក​ឃើញ​ហេតុការណ៍​​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ដ​តូ​យ៉ូ​តា ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២F.៣៣៣៥ បើកបរ​ដោយ​បុរស​វ័យ​ជាង​៦០​ឆ្នាំ​ម្នាក់​ដែល​គេ​ដឹង​ថា​ ជា​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​ទើបនឹង​ចេញពី​កម្មវិធី​មិត្ត​ភ​ក្កិ​ក្នុង​ស្ថានភាព​ស្រវឹង ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង មក​ដល់​ចំណុច​ខាងលើ​ដោយសារតែ​អ្នកបើកបរ​ស្រវឹង​ហើយ​ភ្នែក​មី​ញ៉ូប​មើល​អត់​ឃើញ​បាន​បើករថយន្ត​បុក​បាក់​ក្បាល​នាគ ពុះ​ចែកផ្លូវ​អស់​មួយ​កង់​ និង​បាក់​របាំង​ថ្ម​ពុះ​ចែក​ផ្លូវ​អស់​៥​កង់​ទៀត ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​២ត្រឡប់​បែក​កញ្ចក់​ផ្ទាំង​មុខ​ និង​ផ្ទាំង​ក្រោយ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង តែ​សំណាងល្អ​អ្នកបើកបរ​មិន​មាន​រង​របួស​ទេ ។

បើ​តាម​សម្តី​របស់​អ្នកបើកបរ​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ក្បាល​នាគ​ពុះ​ចែកផ្លូវ​អត់​មាន​ភ្លើងបំភ្លឺ​ទើប​គាត់​បើករថយន្ត​បុក​បែប​នេះ ។ ប៉ុន្តែ​អ្នក​ឃើញ​ហេតុការណ៍​បាន​អះអាង​ថា​ ក្បាល​នាគ​មាន​ចំណាំងផ្លាត​ហើយ ម្យ៉ាង​នៅ​ចំណុច​ខាងលើ​មាន​សញ្ញា​ព្រួញ​ហាម​បត់​ឆ្វេង​ទៀត តែ​អ្នកបើកបរ​ស្រវឹង​ធ្លាក់​ភ្នែក​មើល​អត់​ឃើញ​ទើប​ជិះ​ទៅ​បុក​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ​អ្នក​បើករថយន្ត​បង្ក​បាន​ទូរស័ព្ទ​ហៅ​សាច់ញាតិ​មក​ជួយ​អន្តរាគមន៍ តែ​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ដល់​បាន​ស្ទួ​ច​រថយន្ត​បង្ក​យក​ទៅ​ដោះស្រាយ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​តាម​ផ្លូវច្បាប់ ៕