ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​មកចាប់ខ្លួនរឿងហិ.ង្សា​ ជន​បង្កចាប់​កូនស្រី​អាយុ​២ឆ្នាំ​គំរាម​ចាក់​សាំង​ដុត​សម្លា.ប់

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​​នាវេលាម៉ោង​១ និង​៤៥នាទីរសៀលថ្ងៃទី​០៨ មេសា ២០១៥ នេះថា ​បុរស​ម្នាក់​ដោយសារ​តែ​ប្រើ​គ្រឿង​ញៀន​ច្រើនពេក (បែកថ្នាំ) បាន​បង្ក​ហិ.ង្សា​ក្នុងគ្រួសារដោយចាប់​​ប្អូនស្រីម្នាក់​​ដែល​កំពុង​មាន​ផ្ទៃពោះវាយយ៉ាងដំណំ លុះ​ត្រូវ​ប្តី​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​​នាវេលាម៉ោង​១ និង​៤៥នាទីរសៀលថ្ងៃទី​០៨ មេសា ២០១៥ នេះថា ​បុរស​ម្នាក់​ដោយសារ​តែ​ប្រើ​គ្រឿង​ញៀន​ច្រើនពេក (បែកថ្នាំ) បាន​បង្ក​ហិង្សា​ក្នុងគ្រួសារដោយចាប់​​ប្អូនស្រីម្នាក់​​ដែល​កំពុង​មាន​ផ្ទៃពោះវាយយ៉ាងដំណំ លុះ​ត្រូវ​ប្តី​របស់​​ប្អូនស្រី​ខឹង​ ក៏បាន​ប្តឹង​សមត្ថកិច្ចឱ្យចាប់ខ្លួន ។​ ខណៈ​​សមត្ថកិច្ច​ចុះ​មក​ចាប់ខ្លួន​ ត្រូវ​បុរស​​ខាងលើ​​​​ចាប់​កូនស្រី​​​ដែល​មាន​​​អាយុ​២ឆ្នាំ​​ធ្វើជាចំណាប់​ខ្មាំង និង​បាន​​យក​សាំ​ង​មកគំរាមចាក់​​ដុត​​ទាំង​ខ្លួន កូន​ និង​ផ្ទះទៀតផង ។

ដែលហេតុការណ៍នេះកើត​ឡើង​តាំងពីវេលាម៉ោង១១​ព្រឹក​ថ្ងៃទី​០៨ មេសា ២០១៥ នេះ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់​ព្រែកព្រះស្តេច ក្រុង​​បាត់ដំបង ខណៈបាន​​ចាប់កូនស្រី​ធ្វើចំណាប់​ខ្មាំង​រហូត​មកដល់​វេលាម៉ោងនេះ ។

ប្រភពបានឱ្យ​ដឹង​ថា បុរស​រូបនោះ​ឈ្មោះ​ប៊ូ រ័ត្នសំណាង ហៅទៀង អាយុ​៣០​ឆ្នាំ ​មានទីលំនៅ​ក្នុងភូមិកើតហេតុខាងលើ មានប្រពន្ធ  និង​កូន​ស្រីម្នាក់​អាយុ​២​ឆ្នាំ តែ​ប្រពន្ធ​បានចុះចោលពីផ្ទះបាត់ ។ គួរបញ្ជាក់ថា បុរស​ខាងលើគឺជា​មនុស្ស​ញៀនថ្នាំ និង​តែងតែបង្ក​ហិង្សា​ក្នុងគ្រួសារ​ជាញឹកញាប់ ហេតុដូច្នេះហើយទើប​​ប្រពន្ធ​​ចុះ​ចោល​ផ្ទះ​ ។ ​

បច្ចុប្បន្ន​​គេ​ឃើញ​លោកនួន សាន ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង និង​លោកអភិបាលក្រុង​បាត់ដំបង រួមទាំង​សមត្ថកិច្ច​ជាច្រើន​នាក់​កំពុង​​តែ​​ធ្វើ​ការ​លួងលោម និងព្យាយាមសម្របសម្រួល ដើម្បី​រំដោះ​កូនស្រី​ចេញមកវិញ ។ តែលទ្ធផល​យ៉ាងណានោះ គេនៅពុំទាន់​ដឹង​​នោះទេ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព