ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូច​ចិ​ត្ត​ឪពុក​ម្តាយ​រត់​ចោល​គ្មាន​ទីពឹង​ប្រុង​លោត​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ប៉ង​សម្លា.ប់​ខ្លួន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​ជាង​បា.ញ់ថ្នាំ​រថយន្ត​ម្នាក់​ប៉ង​លោត​សម្លា.ប់​ខ្លួន​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ដោយសារ​តែ​តូចចិត្ត​និ​ង​វាសនាខ្លួន ​រស់នៅ​គ្មាន​ឪពុក​ម្តាយ​នឹង​គេ មាន​តែ​ប្អូន​២​នាក់ ​រស់នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា ។​ ហេ​ត​ការណ៍​បង្ក​ឲ្យ​មាន

រាជធានី​ភ្នំពេញ ​៖ ​ជាង​បាញ់ថ្នាំ​រថយន្ត​ម្នាក់​ប៉ង​លោត​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ដោយសារ​តែ​តូចចិត្ត​និ​ង​វាសនាខ្លួន ​រស់នៅ​គ្មាន​ឪពុក​ម្តាយ​នឹង​គេ មាន​តែ​ប្អូន​២​នាក់ ​រស់នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា ។​ ហេ​ត​ការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​នៅ​​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៥ ក្នុងសង្កាត់បឹងសាឡា ខណ្ឌទួលគោក ។

ជាមួយ​គ្នា​នោះ​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​ នាំ​គ្នា​ជួយ​អន្តរាគមន៍​ចាប់​ឃាត់​បាន​ទាន់​ពេលវេលា កុំ​អី​លោត​ពីលើ​ស្ពាន​ខាងលើ​ច្បាស់​ជា​មាន​គ្រោះថ្នាក់​ជាក់​ជា​មិន​ខាន ។

យុវជន​ប៉ង​លោត​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យនោះឈ្មោះរ៉េ​ង សុ​ជាតិ មាន​អាយុ​១៩​ឆ្នាំ ជា​ជាង​បាញ់ថ្នាំ​រថយន្ត ស្នាក់​នៅ​ម្តុំ​បឹង​ត្របែក បាន​រៀបរាប់​ទាំង​ទឹកភ្នែកថា ​ខ្លួន​គេ​មាន​ប្អូន​២​នាក់ ម្នាក់​អាយុ​១១​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​២​ឆ្នាំ ហើយ​ត្រូវ​បាន​ម្តាយរ​ត់ទៅ​តាម​ប្រុស​ថ្មី​ ប្រមាណ​ជា​២​ខែ​ទៅ​ហើយ ហើយ​ឪពុក​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​៣​ឆ្នាំទៅ​ហើយ​​ មិនឃើញ​ត្រឡប់​មក​វិញ ដោយ​មានការ​ពិបាក​ពេក​ខ្លួន​បាន​យក​ប្អូន​ៗ​ទៅ​ដាក់​ផ្ញើ​គេ​នៅ​មណ្ឌលកុមារ​កំព្រា​ នៅ​ខេត្តកណ្តាល ដែល​ជាទី​កន្លែង​កំណើត​របស់​ខ្លួន ។

យុវជន​កំសត់​បាន​បន្តរៀបរាប់​ទៀត​ថា​ ដោយ​មានការ​តូចចិត្ត​ណា​ត្រូវ​រក​លុយ​ចិញ្ចឹម​ប្អូន​ៗ ហើយ​ធ្លាប់​រស់នៅ​មាន​ម្តាយ​ឪពុក បែរជា​គ្មាន ជា​ការ​បាត់បង់​ទីពឹង ជីវិត​តែលតោល ក៏​សម្រេចចិត្ត​ឡើង​មក​ភ្នំពេញ​ធ្វើ​ជា​ជាង​បាញ់ថ្នាំ​រថយន្ត ។​ ប៉ុន្តែ​នៅ​វេលា​ខាងលើ​យុវជន ​រ៉េ​ង សុ​ជាតិ ​គិត​យូ​ៗ​ទៅ ក៏​លែង​ចង់រ​ស់ បាន​ដើរមក​ប៉ង​លោត​ពីលើ​ស្ពាន​សម្លាប់​ខ្លួន​តែ​ម្តងទៅ ៕