ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​​​ចែក​កេរ្តិ៍មិន​ស្មើ និងមិន​ទិញម៉ូតូឱ្យ​​ចាប់ម្តាយ​​វាយ​ ត្រូវចាប់ខ្លួន​

9 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ ​កាលពី​រសៀល​ថ្ងៃ​ទី០១ ​មេសា ២០១៥ សាលា​ដំបូង​​ខេត្ត​កំពង់​ឆ្នាំង​​ បាន​ស​ម្រ​​ច​​ឃុំខ្លួន​ជន​សង្ស័យម្នាក់ដាក់​ព​ន្ធ​​នា​គារ ព្រោះ​​តែជន​នោះ​​​​​ជា​កូនអកត្តញ្ញូ​​​ដោយ​សារ​តែ​​​ខឹង​មិន​ទិញ​ម៉ូតូ​​​​ឱ្យ​​​បាន​​ចាប់​ម្តាយ​វាយ ​ហើយ​ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​​កាលពី​ព្រឹក​ថ្ងៃ​

ខេត្ត​កំពង់ឆ្នាំង ៖ ​កាលពី​រសៀល​ថ្ងៃ​ទី០១ ​មេសា ២០១៥ សាលា​ដំបូង​​ខេត្ត​កំពង់​ឆ្នាំង​​ បាន​ស​ម្រ​​ច​​ឃុំខ្លួន​ជន​សង្ស័យម្នាក់ដាក់​ព​ន្ធ​​នា​គារ ព្រោះ​​តែជន​នោះ​​​​​ជា​កូនអកត្តញ្ញូ​​​ដោយ​សារ​តែ​​​ខឹង​មិន​ទិញ​ម៉ូតូ​​​​ឱ្យ​​​បាន​​ចាប់​ម្តាយ​វាយ ​ហើយ​ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ មីនា ២០១៥ ស្ថិតនៅ​ភូមិ​ស្រែ​​ព្រៃ ឃុំ​អូរ​ប្ញ​ស្សី ស្រុក​កំពង់​ត្រឡាច ​។

​ប្រភព​បាន​​ឱ្យ​ដឹង​ថា ​ជន​សង្ស័យឈ្មោះ​កែ ម៉ាត់​លី អាយុ២០​ឆ្នាំ មាន​​ម្តាយ​ឈ្មោះ​កែ ជះ អាយុ​៤៧​​ឆ្នាំ មាន​ទីលំ​នៅ​ភូមិ​-​ឃុំ​កើត​ហេ​តុ​​ខាងលើ ។

ប្រភពបន្តថា នៅ​​មុន​ពេល​កើតហេតុ ​ជននេះ​បាន​ច្រណែន​និង​​ម្តាយ​ថា ​បាន​ទិញ​ម៉ូតូ​ឱ្យ​បង​ៗជិះ តែ​ខ្លួន​វិញ​ទោះបី​ខំ​សុំ​​យ៉ាងណា​ ក៏​មិនទិញឱ្យ ។ លើស​ពី​នេះ​ទៀត ​​ជន​នេះ​ខឹងម្តាយ​បាន​ចែក​ឱ្យ​កូន​​បង​គោ​​១​នឹម និង​ប្រាក់​ម្នាក់​​២​ពាន់​ដុល្លារ​ទៀត ដោយសារ​តែ
កំពុង​​​តូចចិត្ត​​ស្រាប់​ផង ដល់​​ឮ​ពាក្យ​ថា ​បង​បាន​ទទួលកេរ្តិ៍​ថែម​ទៀត រឹត​តែ​ខឹង​នឹង​​ម្តាយ ព្រោះ​ខ្លួន​បាន​​ចំណែក​​តែ​ទ្រង់មាន់​​១ និង​គ្រែ​កញ្ចាស់​​១​តែ​ប៉ុណ្ណោះ ទើប​នៅ​ថ្ងៃ​កើតហេតុ កូនប្រុស​​រូប​នោះ​បាន​ទៅ​ចាប់​​​ម្តាយវាយ​៣-៤ ដៃ​នៅ​ឯ​ស្រែ​ក្រោយ​​ផ្ទះ កុំ​តែ​បាន​គេ​ជួយ​ឃាត់​​ទាន់ ម្ល៉េះអាច​នឹង​រង​របួសធ្ងន់​។ ក្រោយ​ពេល​កើតហេតុ​ ម្តាយ​បាន​មកដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច ​ទើប​មានការ​ចាប់​ឃាត់ខ្លួន​បែប​នេះ ។

​ប្រភព​បានបន្តទៀតថា ជន​​រូប​នោះ​ធ្លាប់​បង្ក​ការ​អុក​ឡុកក្នុង​ក្រុម​គ្រួសារ​បែប​នេះ​ជាញឹក​ញាប់​ណាស់ ​ពេល​ខ្លះ​គំរាម​​ដុត​ផ្ទះ​ទៀត ប៉ុន្តែ​រឿង​ទាំង​អស់ គឺ​កើត​ពី​ការ​ច្រណែន​ចែក​​ទ្រ​ព​សម្បត្តិនេះ​​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព