ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត២គ្រឿង​វ៉ាជែង​គ្នាជ្រុលបុក​ម៉ូតូ​ក្រឡាប់​ចូល​ព្រៃ​សង្កត់​ពីរ​នាក់​ប្តី​ប្រពន្ធ​របួសធ្ងន់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ រថយន្តមួយ​គ្រឿង​ម៉ាក​ ATOZ បានបើក​វ៉ា​រថយន្ត​មួយ​គ្រឿងទៀត​​ជ្រុល​ទៅ​បុក​ម៉ូតូ​ខ្ទាត​ទៅ​ខាងស្តាំ ហើយរថយន្ត​បួង​ចង្កូត​ក្រឡាប់​ធ្លាក់​ក្នុង​ព្រៃ​សង្កត់​លើ​អ្នក​ជិះ​ម៉ូតូ​២​នាក់​ប្តី​ប្រពន្ធ​រង​របួសធ្ងន់ ។

រាជ​ធានី​ភ្នំពេញ ៖ រថយន្តមួយ​គ្រឿង​ម៉ាក​ ATOZ បានបើក​វ៉ា​រថយន្ត​មួយ​គ្រឿងទៀត​​ជ្រុល​ទៅ​បុក​ម៉ូតូ​ខ្ទាត​ទៅ​ខាងស្តាំ ហើយរថយន្ត​បួង​ចង្កូត​ក្រឡាប់​ធ្លាក់​ក្នុង​ព្រៃ​សង្កត់​លើ​អ្នក​ជិះ​ម៉ូតូ​២​នាក់​ប្តី​ប្រពន្ធ​រង​របួសធ្ងន់ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ ថ្ងៃ​ទី​១ ​មេសា តាម​ផ្លូវជាតិ​លេខ​២ ក្បែរ​ស្ពាន​ព្រែក​កំពឹស ក្នុងភូមិ​ក្រាំង​ស្វាយ សង្កាត់​កំពឹស ខណ្ឌដង្កោ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ម៉ាក ATOZ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2Q 1290 បើកបរ​ដោយ​បុរស​ម្នាក់ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ពេលមក​ដល់​ចំណុច​ខាងលើ​បានបើក​ជែង​រថយន្ត​មិន​ចាំ​ម៉ាក​ធ្វើ​ឲ្យ​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ម៉ាកស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1D 5984 ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធដែល​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​​ចំ​ពីមុខ​ពេញទំហឹង​ខ្ទាត​ម៉ូតូ​ទៅ​ចិញ្ចើម​ផ្លូវ​ខាងស្តាំ ចំណែក​រថយន្ត​បួង​ចង្កូត​ទៅ​ស្តាំ​វិញ​អូស​អ្នក​ជិះ​ម៉ូតូ​២​នាក់​ប្តី​ប្រពន្ធ​ជាប់​ជាមួយ​រថយន្ត​ធ្លាក់​ចិញ្ចើម​ផ្លូវ​ក្រឡាប់​ចូល​ក្នុង​ព្រៃ​សង្កត់​លើ​២​នាក់​ប្តី​ប្រពន្ធ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង ចំណែក​អ្នក​បើករថយន្ត​រង​របួសស្រាល​បាន​រត់គេច​ខ្លួន​ត្រូវ​ប្រជាពលរដ្ឋ​ដេញចាប់​ពេញ​ក្នុង​ព្រៃ​តែ​ចាប់​អត់​បាន​។

ក្រោយ​ពេល​កើតហេតុ​ប្រជាពលរដ្ឋ​បាន​បង្ហើប​រថយន្ត​ចាប់​ទាញ​ពីរ​នាក់​ប្តី​ប្រពន្ធ​យក​ទៅដាក់​នៅ​ចិញ្ចើម​ផ្លូវ​រង់ចាំ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរសូ​វៀត​ទាំង​២​នាក់​ប្តី​ប្រពន្ធ ។ ចំណែក​រថយន្ត​បង្ក​ និង​ម៉ូតូ​ដែល​ខូចខាត​ស្ទើរ​ទាំងស្រុង​ត្រូវបាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមច្បាប់ ៕