ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចរាចរណ៍ខេត្តសៀមរាប​​គ្មានចំណាត់ការ​លើ​រថយន្តដឹកសំពីងសំពោង​ បង្កឱ្យ​​ទាក់​ខ្សែភ្លើង​​រប៉ាត់​​រប៉ាយ​​​​ពេញ​​ថ្នល់

9 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ រថយន្ត​ដឹក​​សំពីងសំពោង​​កំពុង​ធ្វើ​ចរាចរណ៍​​​ចូល​ក្រុង​​សៀមរាប​​យ៉ាង​អនាធិ​​ប​​តេ​យ្យ​រាល់ថ្ងៃ​ ធ្វើ​ឱ្យ​ពលរដ្ឋ​​រិះគន់​​យ៉ាង​ចាស់ដៃ​​ទៅ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ​ ជា​ពិសេស​ខាង​​សមត្ថកិច្ច​ចរាចរណ៍ ​និង​មន្ទីរ​សាធារណការ​​ខេត្ត ដែល​គ្មាន​ចំណាត់​​ណា ខណៈ​ពេល​

ខេត្តសៀមរាប ​៖ រថយន្ត​ដឹក​​សំពីងសំពោង​​កំពុង​ធ្វើ​ចរាចរណ៍​​​ចូល​ក្រុង​​សៀមរាប​​យ៉ាង​អនាធិ​​ប​​តេ​យ្យ​រាល់ថ្ងៃ​ ធ្វើ​ឱ្យ​ពលរដ្ឋ​​រិះគន់​​យ៉ាង​ចាស់ដៃ​​ទៅ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ​ ជា​ពិសេស​ខាង​​សមត្ថកិច្ច​ចរាចរណ៍ ​និង​មន្ទីរ​សាធារណការ​​ខេត្ត ដែល​គ្មាន​ចំណាត់​​ណា ខណៈ​ពេល​ដែល​​សមត្ថកិច្ច​ចរាចរណ៍​ ​ដែល​ឈរជើង​នៅ​តាម​ដងផ្លូវ​​ក្នុង​ក្រុង​សៀមរាប​ ទទួលបា​ន​​លុយ​ពី​រថយន្ត​ដឹក​ល្មើស​ច្បាប់​ទាំងនោះ​ ជា​ថ្នូរ​នឹង​​ការ​មិន​​បង្ក្រាប​ ។​

ហេតុ​ការណ៍​​នេះ​​កើតឡើង​កាលពី​វេលា​យប់​​ថ្ងៃ​ទី​៣១​ មីនា ​ស្ថិត​នៅ​មុខ​​របាំ​ខ្ទើយ​រ៉ូ​សូ​ណា ក្នុងភូមិ​ចុង​​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខណៈ​​ប៉ូលិស​ចរាចរ​ណ៍​នៅ​ចុង​កៅស៊ូ​ ឱ្យ​ចូល​មក​ក្រុង​សៀមរាប ​។ តាម​ប្រភព​ដែល​​បាន​ផ្តិត​យក​រូបភាព​ជាក់ស្តែង​ បាន​បង្ហាញ​ឱ្យ​ដឹង​ថា  មាន​រថយន្ត​ដឹក​អង្កាម​​សំពីងសំពោង​ មក​ពី​តាម​បណ្តា​ស្រុក​​មួយ​ចំនួន ​ឆ្លងកាត់​ខេត្ត​សៀមរាប​រាប់រយ​គ្រឿង​ សំរុក​ដឹក​យក​មក​លក់​​នៅ​ក្នុង​ទីប្រជុំជន​​នៃ​ក្រុង​សៀមរាប​ និង​ឆ្លងកាត់​ទៅ​ខេត្ត​នានា​ ហើយ​គេ​សង្កេត​ឃើញ​​មាន​ទាក់​ខ្សែភ្លើង​ ព្រមទាំង​បាក់​​បង្គោល​ភ្លើង​​ធ្លាក់​​រប៉ាត់រប៉ាយ​តាម​ផ្លូវ​ក៏​មាន ធ្វើ​ឱ្យពលរដ្ឋ​មានការ​ខឹង​ស​ម្បារ និង​រិះគន់​យ៉ាងធ្ងន់ធ្ងរ​ ទៅ​លើ​ភាព​​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប​ថា ​គ្មាន​ចំណាត់ការ​​ណាមួយ​​សមរម្យ​សោះឡើយ ដោយ​ឃើញ​តែ​យក​លុយ​​ដាក់​ហោប៉ៅ​ពី​ក្រុម​ឈ្មួញ​ ឬ​ថៅកែ​ដឹក​ទំនិញ​ទៅ​វិញ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព