ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​រថយន្ត​បត់ឆ្វេង​កៀ​ម៉ូតូ​របួសធ្ងន់​២​នាក់​ស្រាល​ម្នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​បុរស​២​នាក់​បាន​រង​របួសធ្ងន់​និង​ម្នាក់​ទៀត​រង​របួសស្រាល ខណៈ​ពេល​ដែល​ត្រូវ​រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​បត់​ឆ្វេង​ជ្រុល​ទៅ​កៀ​ទាក់​ដៃចង្កូត បណ្តាល​ឲ្យ​ដួល​បោក​ទៅ​និង​ថ្នល់​តែ​ម្តង ។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែមីនា

រាជធានី​ភ្នំពេញ​៖​បុរស​២​នាក់​បាន​រង​របួសធ្ងន់​និង​ម្នាក់​ទៀត​រង​របួសស្រាល ខណៈ​ពេល​ដែល​ត្រូវ​រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​បត់​ឆ្វេង​ជ្រុល​ទៅ​កៀ​ទាក់​ដៃចង្កូត បណ្តាល​ឲ្យ​ដួល​បោក​ទៅ​និង​ថ្នល់​តែ​ម្តង ។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៥ តាម​បណ្តោយ​មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ី ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ដោយ​ឃើញ​ស្ថានភាព​មិន​ស្រួល​អ្នកបើកបរ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​ជិះ​គេចខ្លួន​បាត់​ស្រមោល ។ ចំណែក​បុរស​ដែល​រង​របួស​ទាំង​៣​នាក់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផង​ដែរ ។​រីឯ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕