ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើលឃើញសពបុុរស​មិន​ស្គាល់​អត្តសញ្ញាណម្នាក់​អណ្តែតទឹកទន្លេ​

9 ឆ្នាំ មុន

ខេត្តកណ្តាល ​៖ សាក​សព​បុរស​ម្នាក់ ​ត្រូវ​បាន​ប្រជា​​នេសាទ​ប្រទះ​ឃើញ​​​នៅ​​ទន្លេ​​មេគង្គ ខណៈ​ដែល​កំពុង​រាយ​មង​​តាម​ដង​​ទន្លេ បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​៧ ​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ២០១៥ ស្ថិត​នៅ​

ខេត្តកណ្តាល ​៖ សាក​សព​បុរស​ម្នាក់ ​ត្រូវ​បាន​ប្រជា​​នេសាទ​ប្រទះ​ឃើញ​​​នៅ​​ទន្លេ​​មេគង្គ ខណៈ​ដែល​កំពុង​រាយ​មង​​តាម​ដង​​ទន្លេ បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​៧ ​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ២០១៥ ស្ថិត​នៅ​ចំណុច​​ភូមិ​បា​រាជ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់​កណ្តាល​ ។

បើ​តាម​​ប្រភព​ពី​សមត្ថកិច្ច​​ឱ្យ​​ដឹង​ថា នៅ​​​វេលា​ព្រឹក​ថ្ងៃទី៣០នេះ ខណៈ​ប្រជាពលរដ្ឋ​ចុះ​​ទៅ​រាយ​មង​នៅ​តាម​ដង​​ទន្លមេគង្គ ស្រាប់តែ​ប្រទះ​​ឃើញ​​សព​អណ្តែត​ទឹក ។ ​ឃើញ​ដូច​នោះ​ក៏​បា​ន​​រាយការណ៍​ប្រាប់​នគរបាល​ប៉ុ​ស្ត៍​ស្វាយ​ជ្រំ ហើយ​បន្ទាប់​ពី​​ទទួលដំណឹងនេះភ្លាម​​​កម្លាំង​ផ្នែក​ជំនាញ សហការ​ជាមួយកា​រិ​យា​ល័យ​​បច្ចេកទេស​​ខេត្តចុះ​ទៅធ្វើការ​ត្រួត​ពិនិត្យ​ឃើញថា ពុំ​មាន​​ស្លាកស្នាម​អ្វី​គួរ​​កត់សម្គាល់​ឡើយ ។

ករណី​​នេះ ត្រូវបានសន្និដ្ឋានអាចជា​ករណី​លង់ទឹក​​ស្លាប់ និង​បន្ត​ធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​​ជន​រង​គ្រោះ ។ សមត្ថកិច្ច​បញ្ជា​ក់​ថា សព​​ដែល​គេ​ប្រទះ​ឃើញ​​អណ្តែតនេះ ជា​មនុស្ស​ប្រុស ​អាយុ​ប្រហែល​៣០​ឆ្នាំ មាន​កំ​ពស់​១.៦០​ម៉ែត្រ ពាក់​អាវយឺត​ពណ៌​ខ្មៅ ដៃខ្លី​ស្លៀក​​ខោ​ជើងវែង​សាច់​​ក្រណាត់​ព​ណ៌​ទឹកប៊ិច ​ពាក់​ស្បែកជើង​​បាត់​តា ពណ៌​ប្រ​ផះ​លា​យស ក្រហម​លេខ​៤២ ពាក់​ខ្សែ​ក្រ​វ៉ា​ត់ ក្បាល​ដែក​​ពណ៌​.ស ស្រោមជើង​ពណ៌​ប្រផេះ កាត់សក់​ជ្រង​ខ្លី​ ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព