ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ហូ​ម ដេ​ខរ សិន បង្ហាញ​ពី​ផលិតផល​ថ្នាំលាប​ថ្មី​ម៉ាក​Beger

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ហូ​ម ដេ​ខរ សិន​ធើ​រ (Home Decor Center )​ទទួល​សិទ្ធ​ផ្តាច់មុខ​ពី​ក្រុមហ៊ុន Beger​នាំ​ចូល​ផលិតផល​ថ្នាំលាប​ម៉ាក Beger របស់​អា​ល្លឺ​ម៉​ង់ និង​បាន​បើក​សម្ភោ​ធ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃ​ទី ២៨ មីនា នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី ដោយ​មានការ​ចូលរួម​ពី​ម្ចាស់​ដេប៉ូ​ចែកចាយ​បន្ត​ជា​ច្រើន​កុះករ

រាជធានី​ភ្នំពេញ​៖ ហូ​ម ដេ​ខរ សិន​ធើ​រ (Home Decor Center )​ទទួល​សិទ្ធ​ផ្តាច់មុខ​ពី​ក្រុមហ៊ុន Beger​នាំ​ចូល​ផលិតផល​ថ្នាំលាប​ម៉ាក Beger របស់​អា​ល្លឺ​ម៉​ង់ និង​បាន​បើក​សម្ភោ​ធ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃ​ទី ២៨ មីនា នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី ដោយ​មានការ​ចូលរួម​ពី​ម្ចាស់​ដេប៉ូ​ចែកចាយ​បន្ត​ជា​ច្រើន​កុះករ ។

លោក​ឡាយ ឆាយ ប្រធាន​ក្រុមហ៊ុន Home Decor Center បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​លោក​បាន​បង្កើត​ឡើង​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ​និង​ទទួល​បានការ​គាំទ្រ​និង​ពេញ​និ​ម​យ​ពី​សំណាក់​អតិថិជន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មានការ​រីក​ចំរើន​មក​ដល់​សព្វថ្ងៃ ។​ក្រុមហ៊ុន​តែងតែបាន​ខិតខំ​ប្រឹងប្រែង​ផ្គត់ផ្គង់​ឱ្យ​បាន​គ្រប់​តម្រូវការ​និង​ទាន់​ពេលវេលា​ដល់​អតិថិជន រហូត​មក​ដល់​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ផលិតផល ស្ទើរតែ​គ្រប់មុខ​សម្រាប់​សំណង់ ចាប់ពី​ការ​សាងសង់​បុក​គ្រឹះ​ដំបូង​រហូត​ដល់​សំណង់​សាងសង់​រួចរាល់​បានជា​ក្រុមហ៊ុន​ឬ​ជា​គេហរ​ដ្ឋា​ន​មួយ​ស្រស់​ស្អាត​។

លោក​បន្ត​ថា​វិស័យ​សំណង់​សព្វថ្ងៃ​មិន​ថា​តែ​នៅ​ទីក្រុង ទីប្រជុំជន ឬ​នៅ​តំបន់​ជនបទ​នោះ​ទេ​គឺ​មានការ​កើនឡើង​គួរ​កត់សំគាល់  ដើម្បី​ជា​ការ​រួមចំណែក​ក្នុង​ការ​ផ្គត់ផ្គង់​គ្រប់​ផលិតផល​ក្រុមហ៊ុន​មាន​សាខា​ចែកចាយ​រហូត​ដល់​ទៅ​ជិត​២០០​ដេប៉ូ ។

លោក​KRIRK RIT SANGTONG អ្នក​គ្រប់​គ្រង់​ទូទៅ នៃ​ក្រុមហ៊ុន Beger បានឱ្យ​ដឹង​ថា​ក្រុមហ៊ុន  Beger បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៦១​ម្លេះ​គិត​មក​ដល់​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​មាន​សាខា​ចែកចាយ​ជាង​៨០០០​សាខា ។ ក្រុមហ៊ុន​តែងតែ​បង្កើត​នូវ​ផលិតផល​អ្វី​ដែល​ថ្មី ទំនើប​ទាន់សម័យ​ផ្ដល់​ការ​ពេញចិត្ត​ដល់​អតិថិជន ។ ជាក់ស្ដែង​ដូច​ជា​ថ្នាំលាប​ទាំង​៥​ប្រភេទ​ក្នុង​នោះ​មាន​ដូច​ជា ថ្នាំលាប​ជញ្ជាំង ថ្នាំលាប​ដែក ថ្នាំលាប​ធ្វើ​ឱ្យ​មាន​ពណ៌​ស្រស់​ស្អាត​ប្លេ​ក​ៗ​និង​ថ្នាំលាប​ការពារ​ជ្រាប​ទឹក​នេះ​សុទ្ធ​សឹង​ជា​ថ្នាំ​ដែល​កំពុង​ពេញ​និយម​ប្រើប្រាស់​នៅ​ប្រទេស​ថៃ​។ ហើយ​យើង​ក៏​មាន​ផលិតផល​ល្អ​ៗ​ជា​ច្រើន​ទៀត​សម្រាប់​លាប​ទៅ​លើ​ផ្ទៃ​ជញ្ជាំង​ធ្វើ​ឱ្យ​មាន​ពណ៌​ស្រស់​ស្អាត មិន​ស្នឹម​មិន​កាន់​ស្លែ រក្សា​ពណ៌​បាន​យូរ ធ្វើ​ឱ្យ​គេហរ​ដ្ឋា​ន​មាន​ភាព​ត្រជាក់​និង​ថ្មី​ជា​និច្ច ៕