ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបទីតាំង​បម្រើ​ផ្លូវភេទមួយកន្លែង ជ្រក​ក្រោម​ស្លាកយីហោ​ខារ៉ាអូខេ​ «​កំពង់ចក៣៣៣»

9 ឆ្នាំ មុន

ខេត្តតាកែវ ៖ ទីតាំង​បម្រើ​សេវា​ផ្លូវភេទ​ជ្រក​ក្រោម​ស្លាក​ខារ៉ាអូខេ​មួយកន្លែង ត្រូវ​បាន​នាយក​ដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនី​តិជន​ សហការជាមួយ​ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត ប៉ូលិសខេត្ត-ស្រុក ធ្វើការ​ចុះ​បង្ក្រាប​ និង​ឃាត់ខ្លួន​ថៅកែ​ នារីបម្រើ​

ខេត្តតាកែវ ៖ ទីតាំង​បម្រើ​សេវា​ផ្លូវភេទ​ជ្រក​ក្រោម​ស្លាក​ខារ៉ាអូខេយីហោ «​កំពង់ចក៣៣៣» ​មួយកន្លែង ត្រូវ​បាន​នាយក​ដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនី​តិជន​ សហការជាមួយ​ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត ប៉ូលិសខេត្ត-ស្រុក ធ្វើការ​ចុះ​បង្ក្រាប​ និង​ឃាត់ខ្លួន​ថៅកែ​ នារីបម្រើ​ផង​​ដែរ កាលពី​វេលាម៉ោង​២ និង​៣០នាទីរសៀល​ថ្ងៃទី​២៦ មីនា ២០១៥ ស្ថិតនៅភូមិព្រៃល្វាកើត ឃុំ​ព្រៃល្វា ស្រុកព្រៃកប្បាស​ ។

ប្រភព​បានឱ្យដឹងថា ទីតាំង​ដែលលួច​បម្រើសេវា​កម្ម​ផ្លូវភេទ​នេះ មានថៅកែ​ឈ្មោះ​ម៉េង វ៉ាន់ធឿន ភេទប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​-​ឃុំ​ខាងលើ និង​ឃាត់​ខ្លួន​​នារី​បម្រើ​ផ្លូវភេទ​​ចំនួន​៥​នាក់ និង​យុវជនម្នាក់​ផងដែរ ។

ប្រភពបន្តថា ក្នុងទីតាំង​ខាងលើ ត្រូវបាន​រកឃើញ​អាវុធ​កែ​ច្នៃ​១ដើម, ឧបករណ៍​សម្រាប់​ប្រើ​ប្រាស់គ្រឿងញៀន​មួយចំនួន និង​ស្រោម​អនាម័យ​១ស្បោងផងដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព