ខេត្តកណ្តាល ៖ បុរសម្នាក់ក្នុងចំណោមបក្សពួក២នាក់ បានត្រូវប្រជាពលរដ្ឋចាប់បានវាយម្នាក់មួយដៃម្នាក់មួយជើង បណ្តាលឱ្យរបួសធ្ងន់ធ្ងរ និងសន្លប់ ទើបប្រគល់ឱ្យសមត្ថកិច្ចនគរបាល បន្ទាប់ពីធ្វើសកម្មភាពលួចកាច់.កម៉ូតូប្រជាពលរដ្ឋ តែមិនបានសម្រេច ដោយម្ចាស់ឃើញទាន់ស្រែកចោរៗ ទើបជនល្មើសទាំងពីរនាក់រត់គេចខ្លួនទៅដល់ចំណុចមុខវត្តចាស់ត្រូវប្រជាពលរដ្ឋដែលដេញតាមចាប់ពីក្រោយចាប់បានម្នាក់រួចហើយស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងបណ្តាលអោយឱ្យរបួសធ្ងន់ធ្ងរ និងសន្លប់នៅកន្លែងកើតហេតុ ចំណែកចោរម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
ករណីនេះបានកើតឡើងកាលពីម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២០ មីនា ២០១៥ នៅចំណុចផ្ទះឈ្មោះនៅ ណែម ស្ថិតនៅភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។ នគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនល្មើសមានគ្នា២នាក់ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនម្នាក់មានឈ្មោះចាន់ វិបុល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងម្នាក់ទៀតរត់គេចខ្លួនបាត់មិនស្គាល់អត្តសញ្ញាណ្ណទេ ។
រីឯជនរងគ្រោះមានឈ្មោះនៅ ណែម ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។ រីឯវត្ថុតាងដកហូតរួមមានម៉ូតូធុនC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2010 ពាក់ស្លាកលេខភ្នំពេញ1AT.8889 កូនសោម៉ូតូ០១ និងទូរស័ព្ទចំនួន០១គ្រឿង ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២០ មីនា ២០១៥ ជនរងគ្រោះបានទុកម៉ូតូធុនC.125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2010 ពាក់ស្លាកលេខភ្នំពេញ1AT.8889នៅមុខផ្ទះរបស់ខ្លួនដោយបានចាក់សោ.កត្រឹមត្រូវ រួចហើយជនរងគ្រោះក៏ដើរទៅផ្ទះឈ្មោះ នៅ ណាត ភេទស្រី ដែលនៅជាប់ផ្ទះ ក្នុងពេលនោះជនរងគ្រោះក៏បានក្រឡេកឃើញជនល្មើសម្នាក់អង្គុយលើម៉ូតូរបស់ខ្លួន ម៉ាកឌ្រីមពណ៌ខ្មៅ និងឃើញជនល្មើសម្នាក់ទៀតដើរចូលទៅកាច់សោ.កម៉ូតូរួចហើយបញ្ឆេះ ។
ឃើញដូច្នោះជនរងគ្រោះក៏រត់មកកន្លែងកើតហេតុ បានទាញទ្វាររបងផ្ទះបិទ។ភ្លាមៗនោះជនល្មើសបានជិះម៉ូតូបុករបងទ្វារផ្ទះជនរងគ្រោះ ហើយបានប្រវាយប្រតប់ជាមួយជនរងគ្រោះ រួចក៏បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ។ បន្ទាប់មកមានប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាដេញចាប់ជនល្មើសបានម្នាក់នៅចំណុចមុខវត្តចាស់ ហើយបាននាំគ្នាព្រួតវាយម្នាក់មួយដៃមួយជើងបណ្ដាលឲ្យមានរបួសធ្ងន់សន្លប់នៅនឹងកន្លែងទើបប្រគល់ឱ្យសមត្ថកិច្ច៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ