ខេត្ដសៀមរាប ៖ សាកសពក្មេងស្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយចង.កនឹងខ្សែនីឡុងខ្មៅទៅនឹងដើមស្វាយមុខផ្ទះដែលនាងស្នាក់នៅ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៣០នាទីព្រឹក ថ្ងៃទី១៩ មីនា ស្ថិតនៅក្រុមទី១ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
ម្ចាស់ផ្ទះឈ្មោះ ស៊ិត សារី ភេទស្រី អាយុ៧០ឆ្នាំ បានប្រាប់ឲ្យដឹងថា កូនឈ្មួលរបស់គាត់ឈ្មោះ ឆៃ លាង ធ្លាប់បានដើរលេងជាមួយមិត្តភក្តិជារៀងរាល់យប់ ហើយមានសង្សាទៀតក៏បានប្រដៅណែនាំខ្លះថា ថ្ងៃក្រោយបើដើរលេងមានប្រុសឈ្មោលទៀតគាត់នឹងឲ្យទៅនៅស្រុកវិញហើយ។
ម្ចាស់ផ្ទះបានបន្តទៀត មុនពេលកើតហេតុជនរងគ្រោះបានដើរចេញពីផ្ទះបាត់មួយយប់ លុះព្រឹកឡើងគាត់ចេញមកក្រៅផ្ទះក៏ប្រទះឃើញសាកសពជនរងគ្រោះចង.កនឹងខ្សែនីឡុងពណ៌ខ្មៅទៅនឹងដើមស្វាយមុខផ្ទះរបស់គាត់ ក៏ផ្អើលឆោឡោឡើង រួចរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ចុះមកអន្តរាគមន៏ភ្លាមៗផងដែរ។
សពនេះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យរួចរាល់ហើយបានសន្និដ្ឋានថា ពិតជាស្លាប់ដោយសារចង.កសម្លាប់ខ្លួនពិតប្រាកដមែន ៕
ចែករំលែកព័តមាននេះ