ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​រង​គ្រោះ​ដោយ​ទឹក​អាស៊ីតស្ថិត​នៅ​បន្ទប់សង្គ្រោះបន្ទាន់​ក្រោយ​ពី​វះកាត់ ​និង​លាងមុខ​របួស

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ក្រុម​វេជ្ជបណ្ឌិត​បាន​ចំណាយពេល​ជិត​ដប់​ម៉ោង​កាលពី​ថ្ងៃ​សុក្រ​កន្លង​មកនេះ​ដើម្បី​វះកាត់​សាច់​រលួយ​ និង​លាង​សម្អាត​លើ​ផ្ទៃមុខ ​និង​ដងខ្លួន​របស់​អ្នក​នាងមាស វ​ន្នី អាយុ​២០​ឆ្នាំ ជា​សន្តិសុខ​រោង​

រាជ​ធានីភ្នំពេញ​ ៖ ក្រុម​វេជ្ជបណ្ឌិត​បាន​ចំណាយពេល​ជិត​ដប់​ម៉ោង​កាលពី​ថ្ងៃ​សុក្រ​កន្លង​មកនេះ​ដើម្បី​វះកាត់​សាច់​រលួយ​ និង​លាង​សម្អាត​លើ​ផ្ទៃមុខ ​និង​ដងខ្លួន​របស់​អ្នក​នាងមាស វ​ន្នី អាយុ​២០​ឆ្នាំ ជា​សន្តិសុខ​រោង​ចក្រ​កាត់ដេរ​ដែល​រង​គ្រោះ​ក្នុង​ការ​វាយប្រហារ​ដោយ​ទឹក​អា​ស៊ីតស៊ី​កាន់តែ​ជ្រៅ​ទៅ​ៗ​ក្នុង​ស្បែក​​ឈាន​ដល់​ស្ថានភាព​ធ្ងន់ធ្ងរ​ហើយ​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត​ក្រោម​ការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ឯកទេស​។

លោក​វេជ្ជបណ្ឌិត​ប៊ុន សឿ​ន គ្រូពេទ្យ​ឯកទេស​ប្រ​ពោ​ធន​កម្ម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ឲ្យ​ដឹង​ថា​ ពេល​នេះ​ស្ត្រី​រង​គ្រោះ​ឈ្មោះ ​មាស វ​ន្នី កំពុង​សម្រាក​ព្យាបាល​នៅ​បន្ទប់សង្គ្រោះបន្ទាន់​(​ប្រ​ពោ​ធន​កម្ម​)​ក្រោយ​ពី​ក្រុម​វេជ្ជបណ្ឌិត​ធ្វើការ​វះកាត់​សាច់​រលួយ​ផ្នែក​ខាងក្រោយ​ខ្នង ក្បាល ផ្ទៃមុខ ដៃ ជើង ភ្នែក​ខាងឆ្វេង​មើល​មិនឃើញ​ រីឯ​ភ្នែក​ខាងស្តាំ​មើលឃើញព្រាលៗ ​។​

ក្រោយ​ពីលាង​សម្អាត​នាង​ត្រូវ​បាន​ដាក់​ជំនួយ​អុក​ស៊ីហ្សែ​ន ​និង​ដាក់​ទុយោបំ​ពង់​អាហារ​និយាយ​ជា​រួមអ្នក​នាងមាស វ​ន្នី​ ស្ថិត​នៅ​កម្រិត​ទី​៣​បាន​ន័យ​ថា​ របួស​ធ្ងន់ធ្ងរ​ដោយសារ​ទឹក​អា​ស៊ី​ត​៤០​ភាគរយ​នៃ​រាង​កាយ​។​ ស្ត្រី​រង​គ្រោះ ​ត្រូវ​បាន​គ្រូពេទ្យ​ឯក​ទេស​យក​ស្បៃ​រុំ​ក្បាល ផ្ទៃមុខ ដៃជើង​ និង​ដងខ្លួន​ក្រោយ​ពី​វះកាត់​ និង​លាង​សម្អាត​មុខរបួស​ដ៏​ធ្ងន់ធ្ងរ​ជាមួយនឹង​ការ​ថែទាំ​យ៉ាងយកចិត្តទុកដាក់​។​ លោក​វេជ្ជបណ្ឌិត​ប៊ុន សឿ​ន​ បាន​បញ្ជាក់​ថា​ ទំហំ​នៃ​ការ​រលាក​ទឹក​អា​ស៊ីត​ជា​ទូទៅ​ពិបាក​វាយតម្លៃ​ភ្លាម​ៗ​ដោយ​អា​ស៊ីត​ស៊ីកាន់​តែ​ជ្រៅ​ទៅ​ៗ​ក្នុង​ស្បែក​ជាក់ស្តែង​ស្ត្រី​រង​គ្រោះ​ ​បាន​ឈាន​ដល់​ស្ថានភាព​ធ្ងន់ធ្ងរ​ហើយ​មុខរបួស​របស់​គាត់​ត្រូវធ្វើ​ការ​លាង​សម្អាត​ពីរ​ដង​ក្នុង​មួ​យស​ប្តា​ហ៍​ផង​ដែរ​​។

គួរ​រំលឹក​ថា​ ​បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ថា មាន​យុវតី​សន្តិសុខ​រោងចក្រ​ម្នាក់​បាន​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ប៊ុ​ន រ៉ា​នី​ហ៊ុន សែន​ បាន​ផ្តល់​ទឹកប្រាក់​ចំនួន​៣.០០០​ដុល្លារ​អា​មេ​រិ​ក​ដល់​យុវតី​រង​គ្រោះ តាម​រយៈ​លោក​សាស្ត្រាចារ្យ​ឈាង រ៉ា ​អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។​ ស្ត្រី​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត​មានឈ្មោះ​មាស វ​ន្នី​ អាយុ​២០​ឆ្នាំ ជា​សន្តិសុខ​រោងចក្រ​ស៊ិ​ន តា​យ និង​មាន​ឪពុក​ឈ្មោះ​ស៊ិ​ន ស៊ី​នឿ​ន​អាយុ​៥០​ឆ្នាំ ជា​កម្មករ​ដាំ​ដំ​ទ្បូ​ង​ឲ្យ​ក្រុមហ៊ុន​ចិន និង​មាន​ម្តាយ​ឈ្មោះ​មាស វ​ណ្ណា​ អាយុ​៥៧​ឆ្នាំ មាន​ជំងឺ​ស​រសៃ​ប្រាសាទ​។

ស្ត្រី​រង​គ្រោះ​មានស្រុក​កំណើត​នៅ​ភូមិ​អា​រ៉​ង់​ព្រួច ស្រុក​ក្រគរ ខេត្តពោធិសាត់ មាន​បងប្អូន​៦​នាក់​ ស្រី​២​នាក់ ប្រុស​៤​នាក់ ហើយ​ស្ត្រី​រង​គ្រោះជា​កូន​ទី​៥ នៅ​ក្នុង​ក្រុម​គ្រួសារ​។ ស្ត្រី​រង​គ្រោះ​ឈ្មោះ​មាស វ​ន្នី អាយុ​២០ឆ្នាំ ជា​សន្ដិសុខ​នៅ​រោងចក្រ ស៊ិ​នតា​យ ស្ថិត​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍​សែន​ជ័យ ត្រូវ​បាន​ជនល្មើស​ស្រឿ​ន នា​ន់ អាយុ​៣៨ឆ្នាំ កាន់​ទឹក​អាស៊ីត​មួយ​ដប​ទឹក​បរិ​សុទ្ធ ជះ​​ស្រោច​ពេញ​ខ្លួន ខណៈ​ដែល​នារី​រង​គ្រោះ កំពុង​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​កាលពី​វេលា​ម៉ោង៦​ និង​១០​នាទីព្រឹកព្រលឹម ​ថ្ងៃ​ទី​៦ មីនា  ២០១៥ ស្ថិត​នៅ​មុខ​ផ្សា​រកា​ណា​ស៊ី​ធី ៕​