ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ឃាត់ខ្លួន​មន្ត្រី​យោធាម្នាក់​​យកវីដេអូពេលរួម​មេត្រីជាមួយស្រីស្នេហ៍​គំរាម​ទារ​ប្រាក់​៨ម៉ឺនដុល្លារ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មន្ត្រី​យោធាម្នាក់ ​ត្រូវ​កម្លាំង​កង​រាជអាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស​រាជធានីភ្នំពេញ សហការជាមួយ​កង​រាជអាវុធហត្ថ​​​ខណ្ឌ​ជ្រោយចង្វាធ្វើការឃាត់ខ្លួន​ ខណៈកំពុង​ធ្វើ​ដំណើរ​ទៅ​យកប្រាក់ចំនួន​៨ម៉ឺន​ដុល្លារ​ដែលបានជម្រិត​ពីស្រីស្នេហ៍របស់ខ្លួន បន្ទាប់ពី​

រាជធានីភ្នំពេញ ៖ មន្ត្រី​យោធាម្នាក់ ​ត្រូវ​កម្លាំង​កង​រាជអាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស​រាជធានីភ្នំពេញ សហការជាមួយ​កង​រាជអាវុធហត្ថ​​​ខណ្ឌ​ជ្រោយចង្វាធ្វើការឃាត់ខ្លួន​ ខណៈកំពុង​ធ្វើ​ដំណើរ​ទៅ​យកប្រាក់ចំនួន​៨ម៉ឺន​ដុល្លារ​ដែលបានជម្រិត​ពីស្រីស្នេហ៍របស់ខ្លួន បន្ទាប់ពី​យកវីដេអូ​​អាសអាភាស​យកទៅ​គំរាម​ កាលពីវេលាម៉ោង០៩ និង​៣០នាទីព្រឹក​ថ្ងៃទី​១៧ មីនា ២០១៥ ​ស្ថិត​នៅ​ផ្ទះលេខ​១៣៥C ​ផ្លូវ​កែវ​ចិន្តា ក្នុង​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌជ្រោយចង្វា  ។

ប្រភព​បានឱ្យដឹងថា ជន​សង្ស័យ​ឈ្មោះ​លឹម សីហា ហៅថន សីហា  ។ ទោះបីជាយ៉ាងណា សមត្ថកិច្ច​​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​​នោះ​ទេ ខណៈ​ហាក់ដូចជា​ព្យាយាមបិទបាំងនោះ ។​​ តែបើ​តាមប្រភព​បានឱ្យដឹងថា ជនសង្ស័យគឺ​មានទំនាក់ទំនង​ស្នេហាជាមួយ​​កូន​អ្នក​មាន​ម្នាក់ រហូត​​ឈាន​ដល់​រួួមរ័កគ្នាដោយ​ជនសង្ស័យ​បាន​ថត​វីដេអូអាសអាភាសទុក ហើយក៏យកមក​គំរាមស្រីស្នេហ៍​ទារប្រាក់​
តែម្តង​​  ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព