ខេត្តព្រះសីហនុ៖ស្នូរផ្ទុះអាវុធ១គ្រាប់នៅកណ្តាលខេត្តព្រះសហនុ ខណៈភ្ញៀវចូលផឹកស៊ីនៅក្នុងហាងមួយកន្លែង ហើយបង្កការអុកឡុករកវាយថៅកែស្រី ភ្លាមៗនោះថៅកែប្រុសជាប្តីបានដកកាំភ្លើងខ្លី ម៉ាកK54 បាញ់ឡើងលើគំរាមតែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៥ ស្ថិតនៅក្រុម៦ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ជនបាញ់បោះសេរីដែលជាថៅកែហាងផឹកស៊ីខាងលើត្រូវបានគេស្គាល់ជាទាហ៊ានជើងទឹកប្រចាំការនៅកោះប្រៀបត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសាកសួរនៅអធិការដ្ឋានក្រុងព្រះសីហនុ ។ចំណែកជនជាភ្ញៀវបានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីកើតហេតុ ។
យ៉ាងណានោះប្រជាពលរដ្ឋបាននិយាយយ៉ាងធ្ងន់ៗថានៅខេត្តព្រះសីហនុ ឥឡូវអសន្តិសុខណាស់ ជាពិសេសមានជនទំនើបបាញ់បោះសេរី ជាច្រើនករណី ដូចជាពេលន្លងទៅថ្មីៗនេះមានជនប្រដាប់អាវុធដេញបាញ់ជនជាតិរុស្ស៊ី ធ្វើឲ្យអ្នកធ្វើដំណើររងរបួសជាដើម ដូច្នេះហើយធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីសន្តិសុខសុវត្ថិភាពរបស់ពួកគាត់ជាខ្លាំងផងដែរ ។ហើយគាត់សង្ឃឹមថាលោកអភិបាលខេត្តព្រះសីហនុនិងចាត់វិធានការយ៉ាងណាចំពោះជនទំនើងមិនថាខ្មែរ ឬជនបរទេសដែលបាញ់បោះសេរីកន្លងមក ៕
ចែករំលែកព័តមាននេះ