ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្លា.ប់​ដោយ​សារ​ខ្យល់​គ​ពេល​កំពុង​ពិសារអាហារ​​ពិធី​មង្គល​ការ​

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លា.ប់​ក្នុង​ឥរិយា​បទ​អង្គុយ​ក្រាប​លើ​តុ ​បណ្តាល​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​ពេញ​រោងការ ខណៈ​ដែល​បុរស​រូប​នោះ​ទៅ​ចូលរួម និង​ពិសា​រការ​បងប្អូន​ក្នុងភូមិ​ជាមួយ​គ្នា ។

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​ឥរិយា​បទ​អង្គុយ​ក្រាប​លើ​តុ ​បណ្តាល​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​ពេញ​រោងការ ខណៈ​ដែល​បុរស​រូប​នោះ​ទៅ​ចូលរួម និង​ពិសា​រការ​បងប្អូន​ក្នុងភូមិ​ជាមួយ​គ្នា ។ ហេតុ​ការណ៏​ស្លាប់​យ៉ាង​ចម្លែក​​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៥ នៅ​ក្នុងភូមិ​អា​ឡែ​ង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង ។

​បុរស​ឈ្មោះ តាំ អឿ​ន អាយុ​៣៤​ឆ្នាំ​ ជា​ប្អូនជីដូនមួយ​ជន​រង​គ្រោះ​បាន​​ឱ្យ​​ដឹង​ថា បុរស​រង​គ្រោះ​ដែល​អង្គុយ​ស្លាប់​នៅ​តុ​ការ​រូប​នោះ​មាន​ឈ្មោះ ជួប សិរី ហៅ​កុង អាយុ​៣៥​ឆ្នាំ មាន​ប្រ​ព​ន្ឋ​ឈ្មោះ ស៊ិ​ន យឺន  អាយុ​៣២​ឆ្នាំ​ គ្រួសារ​នេះ​មានកូន​៥​នាក់ (​ប្រុស​៣ ស្រី​២) កូនស្រី​បង​អាយុ​១៤​ឆ្នាំ​ជា​មនុស្សគ ចំណែក​កូនប្រុស​ប្អូន​អាយុ​៣​ឆ្នាំ ។ នៅ​ថ្ងៃ​កើតហេតុ បុរស​រង​គ្រោះ​បាន​ទៅ​ទៅចូលរួម​ពិធី​មង្គលការ​បង​ប្អូន​ក្នុង​នៅ​ចុង​ភូមិ​តាំងពី​ម៉ោង​១១​ព្រឹក ហើយ​បាន​នៅ​រាំ​លេង​រហូត​ល្ងាច ដោយ​រាំ​បណ្តើរ​មក​អង្គុយ​ផឹក​ស្រា​បៀរ​នៅ​តុ​បណ្តើរ ។ រហូត​ដល់​ម៉ោងជាង​៤​ល្ងាច​ គេ​ឃើញ​បុរស​រួប​នោះ​អង្គុយ​ក្រាប​នៅ​លើ​តុ ពេល​នោះ​អ្នក​នៅ​អង្គុយ​ជាមួយ​មិន​បាន​ចាប់​អារ​ម្ម​ណ៏​អ្វី​ទេ​ ស្មាន​តែ​បុរស​រូប​នោះ​ស្រវឹង ក៏​មិន​មាត់មិនក​ ឬ​ដាស់​អី​ដែរ តែ​ពេល​នោះ​មាន​ក្មេង​ស្រី​ម្នាក់​ដែល​ត្រូវជា​ក្មួយ​ជន​រង​គ្រោះ​បាន​មក​អង្គុយ​ហូប​បាយ​ជិត​នោះ បាន​និយាយថា ពូ​កុង​ឯង​កុំ​ក្អួត​ណា​ខ្ញុំ​កំពុង​ហូប​បាយ ហើយ​ពេល​នោះ អ្នក​អង្គុយ​ផឹក​ជាមួយ​បាន​ដាស់​ជន​រង​គ្រោះ តែ​ពេល​ដាស់​ និង​ទាញ​ឱ្យ​ផ្ងា​ឡើង​ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ទើប​នាំ​គ្នា​ឆោ​ឡោ​ឡើង​ ខ្លះ​ជួយ​រិ​ត​ទ្រូង ផ្លុំ​ត្រចៀក តែ​ជន​រង​គ្រោះ​មិន​អាច​រស់​មក​វិញ​បាន​ឡើយ ។

​ស្ត្រី​ឈ្មោះ ស៊ិ​ន យឺន ជា​ប្រ​ព​ន្ឋ​បាន​និយាយ​ថា កាលពី​ខែ​មុន​ ប្តី​គាត់​ធ្លាប់​បែប​នេះ​ម្តង​ហើយ តែបាន​អ្នកស្រុក​ជិតខាង​ជួយ​ទាន់ គាត់​មិនដឹង​ថា ​ប្តី​គាត់​មាន​ជម្ងឺ​អ្វី​នោះ​ទេ ។

​សមត្ថកិច្ច​ជំនាញ​នគរបាល​បាន​ទៅ​ពិនិត្យ​ធ្វើ​កោសល្យ​ពិ​ច្ច័​យស​ព​ជន​រង​គ្រោះ​បាន​និយាយ​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ខ្យល់ គ ហើយ​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសា​ជន​រង​គ្រោះ​ធ្វើបុណ្យ​តាមប្រពៃណី ៕