ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ទាក់​ចាប់​បាន​រថយន្ត​អង្គការ​អភិរក្ស​ព្រៃឈើ​ដែល​ជំរិត​ទារ​ប្រាក់​ហើយ​ប្លន់​យក​ឈើ​ម្ចាស់​សិប្បកម្ម​មួយ​កន្លែង​នៅ​ស្រុក​សំឡូត

9 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​អះអាង​ថា ស្ថាន​ប័ន​ខ្លួន និង​មន្ត្រី​បរិស្ថាន​បាន​ស្ទា​ក់​ចាប់​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​១​គ្រឿង​របស់​អង្គការ​អភិរក្ស​ព្រៃឈើ ដែល​សំបូរ​ទៅ​ដោយ​រឿងអាស្រូវ​មួយ​ប្រចាំ​ខេត្តបាត់ដំបង

ខេត្តបាត់ដំបង​ ៖ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​អះអាង​ថា ស្ថាន​ប័ន​ខ្លួន និង​មន្ត្រី​បរិស្ថាន​បាន​ស្ទា​ក់​ចាប់​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​១​គ្រឿង​របស់​អង្គការ​អភិរក្ស​ព្រៃឈើ ដែល​សំបូរ​ទៅ​ដោយ​រឿងអាស្រូវ​មួយ​ប្រចាំ​ខេត្តបាត់ដំបង​​កាលពី​រសៀល​ថ្ងៃ​ទី​១៣​ ខែ​មីនា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវ​មួយ​កន្លែង​ក្នុងភូមិ​អូរ​តា​ទាក ឃុំ​តា​តោក ស្រុក​សំឡូត បន្ទាប់​ពី​ម្ចាស់​សិប្បកម្ម​ឈើ​មួយ​កន្លែង​បាន​ប្ដឹង​ចោទប្រកាន់​ថា មន្ត្រី​អង្គការ​នោះ​បាន​ជំរិត​ទារ​ប្រាក់​ពី​ខ្លួន​យក​អស់​ជិត​៩០​ម៉ឺន​រៀល ហើយ​ប្លន់​យក​ពក​ឈើ​​បេង​ដែល​មាន​តំលៃ​មួយ​ដុំ​ធំ​ទៀត​ ។

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បាន​ប្រាប់​ថា រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​នោះ​ព​ណ៌ឈាម​ជ្រូក​ ពាក់​ស្លា​លេខ​ ភ្នំពេញ 2H-9421 បើកបរ​ដោយ​ឈ្មោះ​ស្រស់ វី​រៈ ជា​អនុប្រធាន​ស្នាក់​ការ​អង្គការ ​«​ការពារ​ និង​អភិរក្ស​សត្វ​ព្រៃ ឈើ ជលផល​កម្ពុជា​»​ សាខា​ប្រចាំ​ខេត្តបាត់ដំបង និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​នេត្រ សំ​អុល ហៅ​កូយ ជា​មន្ត្រី​យោធា​ភូមិភាគ​៥​ ។ មន្ត្រី​ដដែល​និយាយ​ថា ក្រុម​អង្គការ​នេះ​ត្រូវ​ម្ចាស់​សិប្បកម្ម​ម្នាក់​ឈ្មោះ​យ៉ុ​ង ផុ​ន ភេទប្រុស​ អាយុ​៤៧​ឆ្នាំ​ នៅ​ភូមិ​ពាម​តា ឃុំ​តា​តោក ស្រុក​សំឡូត ប្ដឹង​ចោទ​ថា បាន​ទៅ​ជំរិត​ទា​រប្រាក់​ពី​ខ្លួន​ចំនួន​៩០​ម៉ឺន​រៀល ហើយ​ប្លន់​យក​ពក​ឈើ​បេង​​១​ដុំ​ធំ​របស់​គាត់​ទៀត​ ។

មន្ត្រីព្រៃឈើដដែលបញ្ជាក់​ថា ក្រោយ​ពី​ទ​ទូល​បាន​ព័​ត៌មាន​នេះ​ កម្លាំងរ​ដ្ធ​បាល​ព្រៃឈើ​សំឡូត​សហការ​ជាមួយ​កម្លាំង​បរិស្ថាន ចេញ​អន្តរា​គម​ន៏​ស្ទាក់​ចាប់​បាន​តែ​ម្ដង​ ប៉ុន្តែ​ឈ្មោះ​ស្រស់ វី​រៈ និង​ឈ្មោះ​នេត្រ សំ​អុល ដែល​រួម​ដំណើរ​បាន​បើកទ្វា​រត់​ចេញពី​ឡាន​ភ្លាម​ៗ​ដែរ ពេល​បើក​មក​ដល់​គោលដៅ​ដែល​កម្លាំង​ចាំ​ស្ទាក់​ចាប់​ ។

ដើមបណ្ដឹង​ឈ្មោះ​យ៉ុ​ង ផុ​ន ជា​ម្ចាស់​សិប្បកម្ម​ត្រូវ​គេ​ស្រង់​សំដី​ថា ឈ្មោះ​ស្រស់ វី​រៈ និង​គួរ​កន​ម្នាក់​ទៀត​ឈ្មោះ​កូយ ដែល​អះអាង​ថា ខ្លួន​ជា​មន្ត្រី​អង្គការ​ការពារ​ព្រៃ​ឈើស្អី​គេ​នោះ​…​ បាន​បើកឡាន​ចូល​មក​កន្លែង​សិប្បកម្ម​របស់​ខ្លួន រួច​សួរនាំ​រក​ច្បាប់ទម្លាប់​ ។ លុះ​គាត់​យក​មក​បង្ហាញ ស្រាប់តែ​កោសរូស​រក​លុយកាក់​ពី​គាត់​ទៀត​ ។ បុរស​នេះ​និយាយ​ថា ឈ្មោះ​វី​រៈ បាន​និយាយ​គំរាម​គាត់​គ្រប់​បែប​យ៉ាង ដើម្បី​ទាមទា​រលុយ​ពី​គាត់ ដែល​បង្ខំ​ឲ្យ​គាត់​បង់ប្រាក់​ចំនួន​៩០​ម៉ឺន​រៀល​ជា​ថ្នូរ​ឈប់​មក​រំខាន​មុខរប​គាត់​ទៀត​ ។ គាត់​និយាយ​ថា ដោយ​សារ​ជ្រក់ជ្រិញ​ពេក​គាត់​ក៏​បង្ខំចិត្ត​ប្រគល់​លុយ​៩០​ម៉ឺន​នោះ​ឲ្យ​ តែ​ពេល​បាន​លុយ​ដល់​ដៃ ស្រាប់តែ​ជន​ទាំង​២​នាក់​នោះ​ចាប់​លើក​ពក​ឈើ​​បេង​ដ៏​មាន​តំលៃ​របស់​គាត់​១​ដុំ​ទម្ងន់​ជាង​៦០​គីឡូក្រាម​​ដាក់​ចូល​ក្នុង​គូថ​ឡាន​ហើយ​បើក​ចេញ​យ៉ាង​លឿន​ទៅ​បាត់ បើ​ទោះជា​គាត់​រត់​តាម​ទាយក​មកវិញ​ ក៏​ពួក​គេ​មិន​ងាក​មើល​ដែរ ទើប​គាត់​រាយ​ការ​ណ៍​ទៅ​មន្ត្រី​ព្រៃឈើ​ឲ្យ​ជួយ​ស្ទាក់​ចាប់​តែ​ម្ដង​ទៅ​ ។

តាម​ប្រ​ព​ភ​ព័​ត៌មាន​ពី​ស្រុក​សំឡូត​បាន​ឲ្យ​ដឹង​ថា ឈ្មោះ​ស្រស់ វី​រៈ និង​គូ​កន​ដែល​អះអាង​ថា ពួក​ខ្លួន​ជា​មន្ត្រី​អង្គការ​ការពារ​ព្រៃឈើ​ខាង​លើ​នេះ គេ​តែង​ឃើញ​ស្នាក់​ជា​ប្រចាំ​នៅផ្ទះ​មេ​ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត​ ។ ក្រុម​នេះ​តែង​ចេញ​ស្ទាក់​ចាប់​ឡាន​ដឹកឈើ ដឹក​អុស ដឹក​ធ្យូង ជំរិត​ទា​រប្រាក់​ មិន​ថា​យប់​ឬ​ថ្ងៃ​ទេ ពាសពេញ​តំបន់​ស្រុក​សំឡូត​ ។ ប្រភព​ដដែល​បញ្ជាក់​ថា ក្រោយ​ពី​ជិះឡាន​ល្បាត​ស្ទាក់​ជំរិត​ទារ​​ប្រាក់​ពី​អ្នក​ដឹក​បទល្មើស​ព្រៃឈើ​ខាងលើ ក្រុម​នេះ​ក៏​តែង​ជិះឡាន​ដើរ​ជម្រិញ​ជំរិត​ទា​រប្រាក់​ពី​តាម​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​នានា​ក្នុងស្រុក​សំឡូត​រាល់ថ្ងៃ​ដែរ​ មិន​ថា​សិប្បកម្ម​មានច្បាប់​ ឬ​គ្មាន​ច្បាប់​នោះ​ទេ​ ។ ប៉ុន្តែ​បើ​តាម​ប្រភព​ដែល​ស្និទ្ធ​​នឹង​ឈ្មោះ​ស្រស់ វី​រៈ នេះ​បាន​ប្រាប់​ «កោះសន្តិភាព»​ ថា កាត​សម្គាល់​ខ្លួន​ក្នុង​អង្គភាព​អង្គការ​ការពារ​ព្រៃឈើ​​នោះ​អស់​សុពលភាព​ច្រើន​ខែ​ហើយ​ ។

ទោះជា​បែប​ណា​ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​សំឡូត​បាន​បញ្ជាក់​ថា ពួក​គេ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទាំង​រថយន្ត និង​វត្ថុ​តាង​ ដែល​បាន​រឹបអូស​ទៅ​កាន់​ខណ្ឌ​រ​ដ្ធ​បាល​ព្រៃឈើបាត់ដំបង​ហើយ ដើម្បី​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ហើយ បើ​ទោះជា​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​រត់ចោលស្រុក​ក្ដី​ ៕