ខេត្តមណ្ឌលគិរី ៖ បុរសវ័យជាង៣០ឆ្នាំម្នាក់បានយកពន្លាកអារ.កខ្លួនឯងប៉ុនប៉ងធ្វើអត្តឃាត រួចស្រែកថារមាស់កណាស់ ហេតុការណ៏ដ៏ភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅម៉ោងប្រមាណជា២រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
សេចក្តីរាយការណ៍បានឱ្យដឹងថា បុរសខាងលើបានដើរចេញពីបន្ទប់ទឹកដោយខ្លួនស្រោចសុទ្ធតែឈាម រួមនឹងដៃកាន់ពន្លាកមួយយ៉ាងមុត ។ ស្ត្រីម្នាក់ជាអាជីវករ និងជាម្ចាស់ផ្ទះកំពុងតែសាងសង់ថ្មីបាននិយាយថា បុរសដែលព្យាយាមអារ.កខ្លួនឯងនេះជាកូនជាងដែលទើបនិងធ្វើដំណើតមកដល់ស្រុកកែវសីមា ហើយសម្រាកនៅផ្ទះរបស់ខ្លួនបាន១យប់ ដើម្បីជួយធ្វើការងារមេជាង ។
ស្ត្រីនោះបន្តថា នៅព្រឹកថ្ងៃកើតហេតុនោះគេមិនបានឃើញបុរសខាងលើចេញទៅណានោះទេ លុះដល់ថ្ងៃរសៀលគេក៏បានឃើញបុរសនោះចេញពីបន្ទប់ទឹក ហើយខ្លួនសុទ្ធតែឈាមតែម្តង ដែលប្រហែលជាបែកថ្នាំ ។
ទោះជាយ៉ាងណា សាវតាជនរងគ្រោះខាងលើនៅមិនមាននណាម្នាក់បានស្គាល់ថាជាមនុស្សញៀនថ្នាំ ឬក៏អ្នកជួញដូរគ្រឿងញៀននៅឡើយទេ ។ បច្ចុប្បន្នលោកអធិការនគរបាលបានបញ្ជាឱ្យសមត្ថកិច្ចបញ្ជួនជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យស្រុកកែវសីមា៕
ចែករំលែកព័តមាននេះ