ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជធានី​ភ្នំពេញ​គ្រោង​ស្ថាបនា​ច្រាំង​ទន្លេត្រើយ​ខាងលិច​ពី​ក្បាលថ្នល់​ដល់​ព្រែក​ព្នៅ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកប៉ា សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា «សាលា​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​ស្ថាបនា​ច្រាំង​ទន្លេចាប់ពី​ក្បាលថ្នល់​រហូត​ដល់​ស្ពាន​លី​

រាជធានី​ភ្នំពេញ ៖ លោកប៉ា សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា «សាលា​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​ស្ថាបនា​ច្រាំង​ទន្លេចាប់ពី​ក្បាលថ្នល់​រហូត​ដល់​ស្ពាន​លី​យ៉ុ​ង​ផាត់​ព្រែក​ព្នៅ តែ​ចាប់ផ្តើម​មុនគេពី​ចំណុច​ខាងក្រោយ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា រួច​បន្ត​ធ្វើ​រហូត​ដល់​ព្រែក​ព្នៅ ដែល​ការងារ​នេះ​ធ្វើ​តាម​ដំណាក់កាល ។

ការ​ស្ថាបនា​នេះធ្វើ​ឡើង​ក្នុង​បំណងដើម្បី​ឲ្យ​បរិស្ថាន​តាម​មាត់ទន្លេ​មាន​សោ​ភ័ណភាព​ស្រស់បំព្រង ។ លោកប៉ា សុ​ជាតិ​វង្ស​ លើក​ឡើង​បែប​នេះ​កាលពី​រសៀល​ថ្ងៃ​ទី ១១ ​មីនា​២០១៥ ក្នុង​ពេល​លោក​អញ្ជើញ​ជា​អធិបតីក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៤​ទិវា​អន្តរជាតិ​នារី​៨ ​មីនា ដែល​ធ្វើ​នៅ​សាលា​រាជធានី ដោយ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​ក្រោម​ឱ​វាទសាលា​រាជធានី​ភ្នំពេញ ជា​ពិសេស​ស្ត្រី​យ៉ាងច្រើន​កុះករ ។

ទាក់ទិនជាមួយ​មន្ត្រីរាជការ​ក្រោម​ឱ​វាទ លោកប៉ា សុ​ជាតិ​វង្ស​បាន​ថ្លែង​ថា «​សាលា​រាជធានី​ភ្នំពេញ​ចង់​ឲ្យ​មន្ត្រី ជា​ពិសេស​បងប្អូន​ជានា​រី​ត្រូវ​សិក្សា​រៀនសូត្រពង្រឹង​ចំណេះដឹង​បន្ថែម​ទៀត ពិសេស​ភាសា​បារាំង និង​អង់គ្លេស​ត្រូវ​តែ​ចេះ​ហើយសម្រាប់​សាលា​រាជធានី​ភ្នំពេញ​ពិតជា​ត្រូវការ​ធនធានមនុស្ស​ខ្លាំង​ណាស់ ហើយ​ទីចាត់ការ​ច្បាប់​អាច​ជ្រើសរើស​ធនធានមនុស្ស​បន្ថែម​ទៀត​លើ​ជំនាញ​បច្ចេកទេស ដែល​យើង​ចង់​ឲ្យ​លូ ផ្លូវ​របស់​យើង​ល្អ​ស្អាត និង​មានគុណ​ភាព ដូចនេះ​យើង​ត្រូវការ​អ្នកជំនាញ​បច្ចេកទេស​តែ​ម្តង ។

ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៤​នៃ​ទិវា​អន្តរជាតិ​នារី​៨​ មីនា ២០១៥​នេះ ​លោកប៉ា សុ​ជាតិ​វង្ស និង​លោកជំទាវ​ជា​ភរិយា​បាន​ឧ​ប​ត្ថ​ម្ភ​ដល់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ដែល​ជានា​រី​មាន​ចំនួន​១៦៦​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន​៣០​ម៉ឺន​រៀល​ផង​ដែរ ៕      ​