ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍នៅវេលាព្រឹកថ្ងៃទី១២ មីនា ២០១៥ នេះថា អ្នកផ្ទុកមេរោគអេដស៍ក្នុងភូមិរកា ឃុំរកា ស្រុកសង្កែម្នាក់ឈ្មោះទីម តូយ ភេទប្រុស អាយុ៦៩ឆ្នាំ ដែលមានស្ថានភាពធ្ងន់ធ្ងរនោះបានស្លាប់ហើយ កាលពីថ្ងៃទី០៧ មីនា ២០១៥ កន្លងមក ខណៈក្រុមគ្រួសារសូត្រធម៌ឱ្យជារៀងរាល់ថ្ងៃ ។
គួរបញ្ជាក់ថា អ្នកផ្ទុកមេរោគអេដស៍បានស្លាប់សរុបចំនួន៦នាក់ហើយគិតទំាងបុរសចំណាស់ខាងលើ ក្នុងនោះមានមនុស្សចាស់៤នាក់ និងទារកម្នាក់ ដែលអ្នកឆ្លងមេរោគអេដស៍មានទាំងអស់ចំនួនជាង២០០នាក់ក្នុងឃុំរកានោះ ។
ប្រភពបានឱ្យដឹងថា អ្នកផ្ទុកមេរោគអេដស៍៤នាក់ទៀតកំពុងប្រឈមធ្ងន់ធ្ងរ ១-ឈ្មោះសាប់ ឆយ ភេទស្រី អាយុ៤៨ឆ្នាំ ២-ឈ្មោះលួង អម ភេទស្រី អាយុ៨៥ឆ្នាំ ៣-ឈ្មោះជិន វុន ភេទស្រី អាយុ៧៧ឆ្នាំ និង៤-ឈ្មោះប៉ាត់ ធឿត ភេទស្រី អាយុ៧៨ឆ្នាំ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ