ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មួយមេប៉ុស្តិ៍ឃុំយាអង្គ និងបក្សពួក​យក​ដាវសាមូរ៉ៃ​កា.ប់​យុវជនម្នាក់​រងរបួស​ធ្ងន់​

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់​រងរបួសធ្ងន់​ធ្ងរ​ ហើយត្រូវ​បាន​សាច់ញាតិ​បញ្ជូន​មក​​សង្គ្រោះ​​នៅមន្ទីរពេទ្យ​បង្អែក​ បន្ទាប់​យុវជន​រូបនោះ​​បាន​ទៅ​ចូលរួម​ពិធី​មង្គល​ការ​មិត្តភក្តិ​ ហើយ​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ដែលគេ​ដឹងថា ជាក្មួយ​របស់នាយ​ប៉ុស្តិ៍​​រដ្ឋបាលឃុំ​យាអង្គយក​ដាវ​សាមូរ៉ៃ​

ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់​រងរបួសធ្ងន់​ធ្ងរ​ ហើយត្រូវ​បាន​សាច់ញាតិ​បញ្ជូន​មក​​សង្គ្រោះ​​នៅមន្ទីរពេទ្យ​បង្អែក​ បន្ទាប់​យុវជន​រូបនោះ​​បាន​ទៅ​ចូលរួម​ពិធី​មង្គល​ការ​មិត្តភក្តិ​ ហើយ​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ដែលគេ​ដឹងថា ជាក្មួយ​របស់នាយ​ប៉ុស្តិ៍​​រដ្ឋបាលឃុំ​យាអង្គយក​ដាវ​សាមូរ៉ៃ​មក​ដេញ​កាប់ ។

ហេតុការណ៍​នេះ​បង្ក​ភ្ញាក់​ផ្អើលកាលពពីវេលាម៉ោង១២ និង​១០នាទីរំលងអធ្រាត្រ ឈាន​ចូលថ្ងៃទី​០៦ មីនា ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ឈ្នួល ឃុំទ័ព​មាន ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ។

ប្រភពបានឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​គិត រ៉េម អាយុ​២៥​ឆ្នាំ ជា​អ្នក​ធ្វើស្រែ រស់នៅក្នុងភូមិ​ព្រៃធំ ឃុំយាអង្គ​ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ។ ចំណែក​ជន​ដៃដល់ជាក្មួយ​លោកប៉ុស្តិ៍​ឈ្មោះ​ផែន អាយុ​២៥​ឆ្នាំ មុខរបរ​មិនពិតប្រាកដ រស់នៅភូមិ​ព្រៃ​ទុយ ឃុំយាអង្គ ស្រុកថ្ពង ​និង​បក្ស​ពួក​ម្នាក់​ឈ្មោះ​ពឿន អាយុ​៣០​ឆ្នាំ រស់នៅភូមិ​ជាមួយ​គ្នា ។

ប្រភពបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះ​បានទៅចូលរួម​ពិធី​មង្គលការ​មិត្តភក្តិក្នុងភូមិ​ក្បែរគ្នា ហើយ​ក្រុមក្មួយ​របស់​លោក​នាយ​ប៉ុស្តិ៍​បានទៅមើលល​គរាំលេង​ក្នុង​ពិធីនោះដែរ រហូតដល់ម៉ោង​កើតហេតុ ជនរងគ្រោះ​បាន​ទៅបាត់ជើង​តូចក្នុងព្រៃ ក្រោយ​រោង​ការ ស្រាប់តែ​ក្រុមជនដៃដល់​យក​ដាវសាមូរ៉ៃព្រួតវាយ និងកាប់ បណ្តាលឱ្យ​រងរបួស​ចំក្បាល ថ្ពាល់ខាងឆ្វេង ដើម​ដៃ​ខាងឆ្វេង របួស​ធ្ងន់ធ្ងរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព