ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងប្រុស​៣នាក់លង់ទឹកស្រះស្លា.ប់នៅស្រុកព្រះនេត្រព្រះ

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ ក្មេង​ប្រុស​៣​នាក់ ក្នុង២​នាក់​​ជា​បងប្អូន​បង្កើត​​និង​គ្នា ​និង​ម្នាក់​ទៀត​​ជា​បងប្អូន​ជីដូន​មួយ ​​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លា.ប់​​ក្នុង​ទឹកស្រះ​ទាំង​៣​នាក់​​យ៉ាង​អាណោចអាធ័ម ​កាលពី​វេលា​ម៉ោង​០៣ ​និង​៣០​នាទី​រសៀលថ្ងៃ​ទី​០៦ មីនា ​២០១៥ ស្ថិតនៅ​ភូមិ​ទ្រ​

ខេត្ត​បន្ទាយ​មានជ័យ ៖ ក្មេង​ប្រុស​៣​នាក់ ក្នុង២​នាក់​​ជា​បងប្អូន​បង្កើត​​និង​គ្នា ​និង​ម្នាក់​ទៀត​​ជា​បងប្អូន​ជីដូន​មួយ ​​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​​ក្នុង​ទឹកស្រះ​ទាំង​៣​នាក់​​យ៉ាង​អាណោចអាធ័ម ​កាលពី​វេលា​ម៉ោង​០៣ ​និង​៣០​នាទី​រសៀលថ្ងៃ​ទី​០៦ មីនា ​២០១៥ ស្ថិតនៅ​ភូមិ​ទ្រ​លោក​​ត្បូង ឃុំ​ភ្ន​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

ប្រភព​បា​ន​ឱ្យ​ដឹងថា ​ក្មេង​ប្រុស​រង​គ្រោះ​​១-​ឈ្មោះ​ផាត សុ​ភី ​​អាយុ​៧​ឆ្នាំ ​២-​ផាត សុ​ភិន ​​អាយុ​៤​ឆ្នាំ ​ទាំង២​នាក់​នេះ​ជា​បងប្អូន​បង្កើត​និង​គ្នា ​មាន​ឪពុក​ឈ្មោះ​ផ​ន សុ​ផាត អាយុ​៣២​ឆ្នាំ និង​ម្តាយ​ឈ្មោះ​សោម  ម៉ៅ អាយុ​៣១​ឆ្នាំ មានទីលំនៅ​​ក្នុងភូមិកើតហេតុ​ខាងលើ និង​ម្នាក់​ទៀត​ជា​បងប្អូន​ជីដូនមួយ​ឈ្មោះ​រុំ ពិសិដ្ឋ ​​អាយុ​៦​ឆ្នាំ មាន​ឪពុក​ឈ្មោះសន  ម៉ៅ អាយុ​៤២​ឆ្នាំ​ និង​ម្តាយ​ឈ្មោះផ​ន សុ​ភាន់ អាយុ​២៨​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា ។

​ប្រភព​​បន្តថា​ ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ម្នាក់​ឈ្មោះជិន សា​លួត ភេទ​ស្រី ដែល​មានផ្ទះ​ក្បែរ​ស្រះ​បានឱ្យដឹង​ថា ដំបូង​គាត់​បាន​មក​រែក​ទឹក ស្រាប់តែ​បានឃើញស្បែក​ជើង​​​៣​គូ​​នៅ​ជិត​មាត់​ស្រះ ដោយ​មានការ​សង្ស័យ​​ក្រែង​មាន​ក្មេង​លង់ទឹក​ស្រះ ក៏​បាន​ស្រែក​ប្រាប់​គេឯង ឲ្យ​ជួយ​​ចុះ​រាវ ក៏​ប្រទះ​ឃើញ​សព​ក្មេង​ម្នាក់ រួច​រាវ​បន្ត​ទៀត​ ក៏​ឃើញ​សព​ក្មេង​ចំនួន​២​ថែម​ទៀត ទើប​មានការភ្ញាក់​ផ្អើលឡើង ។​

បើ​តាម​ការ​រៀបរាប់​ពី​ឪពុក​ម្តាយ​​បាន​និយាយ​ថា ​​ពួក​គាត់​បាន​បាត់​កូន​ៗ​របស់​គាត់​តាំងពី​ម៉ោង​០២​និង​៤០​នាទី​រសៀល​ ដោយ​មិន​នឹក​ស្មានថា​កូន​ៗ​​របស់​មក​លេង​ក្បែរ​ទឹកស្រះ​នោះ​ទេ ​។ បើ​តាម​ការ​ពិនិត្យ ​និង​ធ្វើ​កោសល្យ​វិ​ច័យដែល​មាន​មន្ត្រី​នគរបាល​ជំនាញ​បច្ចេក​ទេស​វិទ្យាសាស្ត្រ​ គ្រូពេទ្យ​ និង​អាជ្ញា​មូលដ្ឋាន​បាន​​និយាយ​​ថា ក្មេង​ប្រុស​ទាំង​៣​នាក់ ពិតជា​លង់ទឹក​ស្លាប់​ប្រាកដ​មែន  តាម​ការ​ពិនិត្យ​នៅ​កន្លែង​កើត គឺ​ដំបូង​ក្មេង​ប្រុស​អាយុ​៤​ឆ្នាំ អាច​រអិល​ជើង​ធ្លាក់​ទឹកស្រះ​មុន បន្ទាប់​បងប្រុស​២​នាក់​ទៀត​ ចុះ​ជួយ​ក៏​លង់​ជា​បន្តបន្ទាប់ ព្រោះ​ទឹកស្រះ​នេះ មាន​ចំណោទខ្លាំង​ ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព