ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ជម្រុញ​ឲ្យ​មានការ​ដោះ​លែង​ស្ត្រី​សកម្មជន​បឹង​កក់​ចំនួន​១២​នាក់​កំពុង​ជាប់​ឃុំ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(CCHR) នៅ​ព្រឹក​ថ្ងៃ​ទី​៦ ​មីនា បាន​ជម្រុញ​ឲ្យ​មានការ​ដោះ​លែង​អ្នក​ការពារ​ដីធ្លី​ចំនួន​១២​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​

រាជធានី​ភ្នំពេញ​ ៖ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(CCHR) នៅ​ព្រឹក​ថ្ងៃ​ទី​៦ ​មីនា បាន​ជម្រុញ​ឲ្យ​មានការ​ដោះ​លែង​អ្នក​ការពារ​ដីធ្លី​ចំនួន​១២​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ដោយសារ​ការ​អនុវត្ត​សេរីភាព​មូលដ្ឋាន​។​

ការ​ជម្រុញ​ឲ្យ​មានការ​ដោះ​លែង​សកម្មជន​បឹង​កក់​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ស​ន្និ​សីទ​កាសែត​នៅ​ទីស្នាក់ការ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(CCHR) ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​។

ក្នុង​របាយការណ៍​របស់​(CCHR)​បាន​បញ្ជាក់​ថា ក្នុង​ខែវិច្ឆិកា ​២០១៤ ស្ត្រី​ចំនួន​៧​នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​បឹង​កក់​ និង​ត្រូវ​បាន​ដាក់​ពន្ធនាគារ​។​ ស្ត្រី​ទាំងនោះ​បាន​ធ្វើ​បាតុកម្ម​តវ៉ា​ចំពោះ​ទឹក​លិច​ផ្ទះ​របស់​ពួក​គាត់ បន្ទាប់​ពី​បឹង​ដែល​ពួក​គាត់​កំពុង​រស់នៅ​ត្រូវ​បាន​គេ​ចាក់​លុប​ដោយ​ខ្សាច់​សម្រាប់​ការ​អភិវឌ្ឍ​។

​នៅ​ខែវិច្ឆិកា ដដែល ​ស្ត្រី​៥​នាក់​ដទៃ​ទៀត​ត្រូវ​បាន​ចាប់ខ្លួន ចោទប្រកាន់​ និង​ឃុំខ្លួន​សម្រាប់​ការ​ហែ​ក្បួន​ក្នុង​គោលការណ៍​សេរីភាព​ទាក់ទង​នឹង​ដីធ្លី​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

    ​​