រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាប្រធានទី៦នៅសហគមន៍បុរីកីឡាបានស្លាប់ក្នុងបន្ទប់ទឹក បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី០៤ មីនា ២០១៥ នេះ ស្ថិតនៅចំណុចផ្ទះជាន់ទី៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះញ៉ែម សំអូន អាយុ៤៥ឆ្នាំ ជាប្រធានទី៦នៅសហគមន៍បុរីកីឡា គ្មានប្រពន្ធកូនទេ រស់នៅតែម្នាក់ឯង ដោយគាត់មានជំងឺលើសឈាមផង និងមានម្តាយជាក្រុមប្រឹក្សាសង្កាត់ជួយមើលថែ ។
ប្រភពបន្តថា ជារៀងរាល់ថ្ងៃម្តាយតែងតែទិញចំណីអាហារទៅឱ្យកូន (ជនរងគ្រោះ)ជារៀងរាល់ព្រឹក ។ លុះនៅថ្ងៃកើតហេតុ ស្ត្រីជាម្តាយចូលទៅដល់ផ្ទះមិនឃើញកូនទេ ក៏បានដើរទៅរក ក៏ប្រទះឃើញកូនស្លាប់ក្នុងបន្ទប់ទឹកបាត់ទៅហើយ ។ រូបគាត់ក៏បានទៅរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានចុះមកត្រួតពិនិត្យ ។ បន្ទាប់ពីពិនិត្យរួចត្រូវសង្ស័យថា ជនរងគ្រោះអាចស្លាប់តាំងពីយប់មកម្ល៉េះ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ