ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ស្នងការ​ខេត្ត​ប៉ៃលិន​ជាប់ចោទ​ពី​បទ​ប្រើ​អំ​ហិ.ង្សា​លើ​បុរស​ម្នាក់ បណ្តាល​ឱ្យ​រង​របួស

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​មន្ត្រី​នគរបាល​ស្នងការ​ខេត្ត​ប៉ៃលិន និង​ជា​អ្នកបើកបរ​រថយន្ត​ប្រចាំ​នៅ​ក្នុង​កាស៊ីណូ​ម្កុដ​ពេជ្រ​របស់​លោក ឡោ ស៊ុន​ជាង បាន​ប្រើ​អំពើ​ហិ.ង្សា​ទៅ​លើ​បុរស​ម្នាក់ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​បែក​មុខ​បែក​មាត់​សន្លប់​បាត់ស្មារតី

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​មន្ត្រី​នគរបាល​ស្នងការ​ខេត្ត​ប៉ៃលិន និង​ជា​អ្នកបើកបរ​រថយន្ត​ប្រចាំ​នៅ​ក្នុង​កាស៊ីណូ​ម្កុដ​ពេជ្រ​របស់​លោក ឡោ ស៊ុន​ជាង បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​បុរស​ម្នាក់ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​បែក​មុខ​បែក​មាត់​សន្លប់​បាត់ស្មារតី​នៅ​នឹង​កន្លែង ក្បែរ​រថយន្ត​របស់​ខ្លួន ខណៈ​បើកបរ​ត្រឡប់​ពី​លេង​ផ្ទះ​មិត្តភក្តិ លុះ​ចូ លម​ក​ដល់​មុខ​ផ្ទះ ស្រាប់តែ​ជន​ដៃដល់​គោះ​ទ្វារ​រថយន្ត​ឱ្យ​បើក​ចេញ​ក្រៅ រួច​ក៏​ក្របួច​ក​.​អាវ​ជាប់ និង​ដាល់​ចំ​ភ្នែក​ខាងស្តាំ​១​ដៃ ត្រូវ​សៀតផ្កា​ខាងឆ្វេង​ចំនួន​៣​ដៃ បណ្តាល​ឱ្យ​ដួល​ផ្កាប់មុខ​ទៅ​នឹង​ផ្លូវថ្នល់​គ្រួ​ស​ក្រហម​តែ​ម្តង ។ 

ការ​ប្រើ​អំពើ​ហិង្សា​នេះ ដោយ​ចោទ​គ្មាន​ភស្តុ​តាង​ថា ជន​រង​គ្រោះ​បាន​បើកបរ​រថយន្ត​ទៅ​កៀរ​ម៉ូតូ​របស់​ខ្លួន តែ​សំណាងល្អ​បាន​អ្នក​ជិតខាង​ឃើញ​ទាន់ ក៏​ស្រែក​ឱ្យ​នាំ​គ្នា​ជួយ ហើយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ ។ ចំណែកឯ​ជន​ដៃដល់​គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នោះ​ទេ ដោយ​បណ្តោយ​ឱ្យ​មាន​សិទ្ធិ​សេរីភាព​ដើរហើរ​យ៉ាង​រំភើយ ទំនងជា​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត មិនដឹង​រឿង​នេះ​ទេ​មើលទៅ បានជា​គ្មាន​ចំណាត់ការ​អ្វី​បន្តិច​ទាល់តែ​សោះ ។

ហេតុការណ៍​ដែល​មន្ត្រី​នគរបាល​ស្នងការ​ខេត្ត​ប៉ៃលិន ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ម្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់ ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៥ ស្ថិត​នៅ​មុខ​បន្ទប់​ផ្ទះ​ជួល​ចំណុច​ដី​ថ្មី ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ 

សូម​បញ្ជាក់​ថា គិត​មក​ដល់​ត្រឹម​រសៀល​ថ្ងៃ​ទី​០២ ខែមីនា ហេតុការណ៍​នេះ បាន​កើ ត​ឡើង​អស់​រយៈពេល​ជិត​កន្លះ​ខែ​ទៅ​ហើយ តែ​ខាង​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ហាក់ដូច ជា​មិន​អាច​ធ្វើការ​សម្របសម្រួល ឬ​ដោះស្រាយ​បញ្ហា​នេះ​បាន​ទេ សង្ស័យ​មាន​ខ្នងបង្អែក​ណាមួយ​នៅ​ពីក្រោយ ។ 

ជន​រង​គ្រោះ​ដែល​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្នងការ​វាយ​ឱ្យ​រង​របួស ឈ្មោះ អ៊ិ​ង ចិន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មានស្រុក​កំណើត រស់នៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​បាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ ចំណែកឯ​ជន​ដៃដល់ ឈ្មោះ គិត រ៉ា​វី ភេទ​ប្រុស អាយុប្រមាណ​៣៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​ស្នងការ​ខេត្ត​ប៉ៃលិន ប្រចាំការ​នៅ​កាស៊ីណូ​ម្កុដ​ពេជ្រ ជា​អ្នកបើកបរ​រថយន្ត​ឱ្យ​ក្រុមហ៊ុន​កាស៊ីណូ​ខាងលើ ៕