ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន​ផែស្ងួត​ តិច ​ស្រ៊ុ​ន​ បើក​បុក​មនុស្ស​ស្លា.ប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ​រួច​ក្រឡាប់​បះ​ជើង

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវជ​ន​២​នាក់​​បងប្អូន​​បង្កើត ម្នាក់​ស្លា.ប់​ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ​ហើយត្រូវ​បានគេ​​​បញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ​​​​​ភ្លាម​ៗ ខណៈ​​​​ដែល​អ្នក​ទាំង​២​នាក់​នោះ​​ជិះ​ម៉ូតូ​១​គ្រឿងឌុ​ប​គ្នា ​ហើយ​ត្រូវ​រថយន្ត​សណ្ដោង​កុង​តឺន័​រ​១​គ្រឿង ​បើកបរ​ស្រប​​ទិស​គ្នា​

រាជ​ធានី​ភ្នំពេញ​ ៖ យុវជ​ន​២​នាក់​​បងប្អូន​​បង្កើត ម្នាក់​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ​ហើយត្រូវ​បានគេ​​​បញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ​​​​​ភ្លាម​ៗ ខណៈ​​​​ដែល​អ្នក​ទាំង​២​នាក់​នោះ​​ជិះ​ម៉ូតូ​១​គ្រឿងឌុ​ប​គ្នា ​ហើយ​ត្រូវ​រថយន្ត​សណ្ដោង​កុង​តឺន័​រ​១​គ្រឿង ​បើកបរ​ស្រប​​ទិស​គ្នា​ក្នុង​ល្បឿន​លឿន ទៅ​ដល់​បាន​បុក​ពីក្រោយ​ពេញទំហឹង​ ព្រមទាំង​ក្រឡាប់​សង្កត់ពីលើ​ថែម​​ទៀត​ ។

ហេតុការណ៍នេះ​​​កើតឡើង​កាលពី​វេលា​ម៉ោង០២ និង​៣៥​នាទីរសៀល​ថ្ងៃ​ទី០​២ ​មីនា ​​២០១៥ ស្ថិតនៅ​លើ​កំណាត់​ផ្លូវ​លេខ​២០A ស្ថិត​ក្នុងភូមិ​ក្រពើទ្រោម សង្កាត់​​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។

ប្រភព​បាន​​ឱ្យ​ដឹងថា ជន​រង​គ្រោះ​​ដែល​ស្លាប់​ឈ្មោះស្រស់ សុខ​នី​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​កម្មករ​សំណង់ និង​ម្នាក់​ទៀត​​របួស
ធ្ងន់​ឈ្មោះស្រស់ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​រត់​តុ​ការ ​ទាំង​២នាក់​នេះ ​ជា​បងប្អូន​បង្កើត​និង​គ្នា បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ព្រែក
អ​ង្គញ់ ឃុំ​សៀមរាប ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល ។ រីឯ​​រថយន្ត​បង្ក​ម៉ាក​ STERLING ព​ណ៌​ស្លែ ពាក់​ស្លាក​លេខភ្នំពេញ 3C-​3291 បើក​បុក​ម៉ូតូម៉ាក​ស្គូ​ពី ពណ៌​សលាយ​ខ្មៅ​​ ពាក់​ស្លាក​លេខភ្នំពេញ 1BB-4285 បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​២​នាក់​​បងប្អូន​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀតទទួល​រងរបួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សា​មុ​យ​មន្ទីរពេទ្យ​​បង្អែក​ដង្កោដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត​។

ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ រថយន្ត​បង្កហេតុនិង​ម៉ូតូ​ជន​រង​គ្រោះបាន​បើកបរ​ស្រប​ទិស​គ្នា ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​ជួប​ជាមួយ​មិត្តភក្ដិ​ដែល​ជិះ​ម៉ូតូ​១​គ្រឿង​ទៀត​ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ហើយ​​ខណៈនោះ​មិត្តភក្ដិ​ស្រែកហៅ​ជន​រង​គ្រោះ ក៏បាន​បត់​ឆ្លងផ្លូវ​រក​​មិត្តភក្ដិ ​​ធ្វើ​ឲ្យ​រថយន្ត​វាក់​ជាន់​ហ្វ្រាំង​ឈប់​​មិន​ទាន់​ បុក​ពេញ​ទំហឹង​​ និង​រេ​ចង្កូត​ក្រឡាប់​សង្កត់ពីលើ​ថែម​ទៀត​ បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​ និង​របួស​ធ្ងន់ធ្ងរ​ម្នាក់​តែ​ម្ដង​។​

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព