ខេត្តតាកែវ ៖ ក្មេងប្រុសម្នាក់ត្រូវប៉ូលិសស្រុកត្រាំកក់ចាប់ខ្លួនតាមពាក្យបណ្តឹងម្តាយកុមារីរងគ្រោះដោយចោទពីបទលួងលោម និងបៀតបៀនកេរ្តិ៍ខ្មាសកុមារីរងគ្រោះដែលជាកូនស្រីរបស់គាត់ ខណៈពេលគាត់មិននៅផ្ទះចេញទៅធ្វើការនៅរោងចក្រ។
ជនសង្ស័យត្រូវប៉ូលិសចាប់ខ្លួនកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១ មីនា ២០១៥ នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ហើយត្រូវបញ្ជូនខ្លួនទៅតុលាការនៅថ្ងៃទី៣ មីនា នេះ។
ប៉ូលិសស្រុកត្រាំកក់បាននិយាយថា ក្មេងប្រុសសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ គា សុជាតិ ភេទប្រុស អាយុ១៤ឆ្នាំ ចំណែកកុមារីរងគ្រោះអាយុ៥ឆ្នាំ រស់នៅផ្ទះក្បែរគ្នាជាមួយក្មេងប្រុសសង្ស័យ និងជាកូនស្រីរបស់ឈ្មោះវែត ចន្ធី ភេទស្រី អាយុ២៨ឆ្នាំ ជាស្ត្រីមេម៉ាយកូនមួយ ធ្វើការនៅរោងចក្រកាត់ដេរលាយបូរ៕
ចែករំលែកព័តមាននេះ