ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​​​ និង​ម៉ូតូ​​ពន្លះ​គ្នា​ស្លា.ប់​៣នាក់ របួស​ធ្ងន់​-ស្រាល​៨​នាក់​នៅ​ស្រុក​ត្រាំកក់

9 ឆ្នាំ មុន

ខេត្ត​តា​កែវ​ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៣នាក់​បាន​ស្លា.ប់ និង​៨នាក់​ទៀត​របួស​ធ្ងន់-ស្រាល​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​បុក​គ្នា​ជាមួយ​ម៉ូតូ​ រួច​ក្រឡាប់​ដែល​កើត​

ខេត្ត​តា​កែវ​ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៣នាក់​បាន​ស្លាប់ និង​៨នាក់​ទៀត​របួស​ធ្ងន់-ស្រាល​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​បុក​គ្នា​ជាមួយ​ម៉ូតូ​ រួច​ក្រឡាប់​ដែល​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី១ មីនា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​ខេត្ត​លេខ​១៣២ ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​លេខ​៣-៤ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ឈើ​ទាល​ក្រោម ឃុំ​តា​ភេម ស្រុក​ត្រាំ​កក់​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រីម​C125 ពណ៌​ខ្មៅ ស៊េរី​២០១៥ ជិះ​គ្នា​៣នាក់​ ធ្វើ​ដំណើរ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​ម៉ូតូ​បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​រ៉េវហ្វរ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​២​W៩៤៦០​ភ្នំពេញ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ចំ​ពី​មុខ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​៣​នាក់​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​រថយន្ត​រ៉េហ្វរ​បាន​ក្រឡាប់​បះ​ជើង​ឡើង​លើធ្វើ​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ចំនួន​៨​នាក់រង​របួស​ធ្ងន់-ស្រាល​​​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព