ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ទាន់ប្តី​នាំ​ស្រី​ថ្មី​ឡើងផ្ទះ​សំណាក់​ធ្វើ​អ្វី​​មិនកើត​ បាន​ត្រឹមតែ​ដើរ​ស្រែកយំ​និង​ដេក​យំតាម​ផ្លូវ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដើរ​ស្រែកយំ​តាម​ដងផ្លូវ​ និង​ដេក​ដួល​នៅ​លើ​ចិញ្ចើម​ផ្លូវ​តែ​ម្នាក់ឯង ក្រោយ​ពី​បាន​តាម​ទាន់ប្តី​របស់​ខ្លួន​នាំ​ស្រី​ចូល​ផ្ទះសំណាក់​ ហើយ​តូចចិត្ត​នឹង​ខ្លួនឯង​ធ្វើ​អ្វី​មិនកើត​ ​។

រាជធានីភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដើរ​ស្រែកយំ​តាម​ដងផ្លូវ​ និង​ដេក​ដួល​នៅ​លើ​ចិញ្ចើម​ផ្លូវ​តែ​ម្នាក់ឯង ក្រោយ​ពី​បាន​តាម​ទាន់ប្តី​របស់​ខ្លួន​នាំ​ស្រី​ចូល​ផ្ទះសំណាក់​ ហើយ​តូចចិត្ត​នឹង​ខ្លួនឯង​ធ្វើ​អ្វី​មិនកើត​ ​។ ​ករណី​ស្ត្រី​វ័យក្មេង​ខូចចិត្ត​ដើរ​យំ​ស្រែក​តាម​ផ្លូវ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ត្រង់​ចំណុច​ខាង​មុខ​ក្លឹ​ប​ពេជ្រ សុវណ្ណ​រ៉ា តាម​បណ្តោយ​ផ្លូវ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ចំណាស់​ម្នាក់​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើរ​ហេតុ រូប​គាត់​បានឃើញ​ស្ត្រី​វ័យក្មេង​ដែល​មាន​រូបរាង​ និង​សម្លៀក​បំពាក់​សមរម្យ​ម្នាក់​នេះ​ដើរ​តែ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​បាន​​ស្រែកយំ​យ៉ាង​ខ្លាំង​ផង​ដែរ​ ​លុះ​មក​ដល់​ចំណុច​ខាងលើ​ស្ត្រី​វ័យក្មេង​រូប​នោះ​ក៏​បាន​អង្គុយ​ចុះ ហើយ​បាន​រៀប​រាប់​ប្រាប់​ថា​ ខ្លួន​មានការ​តូចចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​បាន​តាម​ទាន់ប្តី​នាំ​ស្រី​ថ្មី​ឡើងផ្ទះ​សំណាក់​ហើយ​ធ្វើ​អ្វី​គេ​មិនកើត​ ។​

ប្រភព​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ស្ត្រី​វ័យក្មេង​ដែល​មាន​វិបត្តិ​នោះ​បាន​រៀប​រាប់​ប្រាប់​ទាំង​យំ​ខ្សឹក​ខ្សួល​បន្ត​ទៀត​ថា ខ្លួន​មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌ​ទួល​គោក នាង​មានការ​ខូចចិត្ត​យ៉ាង​ខ្លាំង​ដោយសារ​តែ​ប្តី​របស់​នាង​​មាន​ស្រី​ថ្មី​ ហើយ​មិន​ចូល​ផ្ទះ​ ។ ​ដោយសារ​តែ​ប្តី​មាន​ស្រី​ថ្មី​ហើយ​ដើរ​មិន​ចូល​ផ្ទះ​ បាន​ធ្វើ​ឱ្យ​នាង​ខូចចិត្ត​យ៉ាង​ខ្លាំង​នឹង​ធ្លាប់​បាន​លេបថ្នាំ​ងងុយដេក​សម្លាប់​ខ្លួន​កាលពី​២-៣​ថ្ងៃមុន​ម្តង​រួច​មក​ហើយ​ ។​ លុះ​មក​ដល់​យប់​ថ្ងៃនេះ រូប​នាង​ក៏​បាន​​តាមដាន​ និង​បាន​តាម​ទាន់ប្តី​របស់​នាង​​នាំ​ស្រី​ថ្មី​ឡើងផ្ទះ​សំណាក់​ផ្ទាល់​ភ្នែក តែ​ធ្វើ​អ្វី​គេ​មិនកើត​ ទើប​បានជា​មានការ​ខូចចិត្ត​ដើរ​យំ​ស្រែក​តាម​ផ្លូវ​បែប​នេះ​ ។

ក្រោយ​ពី​ការ​យំ​រៀប​រាប់​ប្រាប់​ទាំង​ទឹកភ្នែក​បាន​តែ​បន្តិច​ ស្ត្រី​វ័យក្មេង​ដែល​មាន​វិបត្តិ​ដោយសារ​តែ​ប្តី​របស់​ខ្លួន​លួច​មាន​ស្រី​ថ្មី​ហើយ​មិន​ចូល​ផ្ទះ​រូប​នោះ ក៏​បាន​ប្រាស់​ខ្លួន​ដេក​យំ​ជា​បន្ត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ​ដោយ​នាង​មិន​អាច​ប្រាប់​ឈ្មោះ​ និង​យក​មួ​កបាំងមុខ​មិន​ឱ្យ​អ្នក​យក​ព័ត៌មាន​ឃើញ និង​ថត​ឡើយ ដោយ​ខ្លាច​បងប្អូន​ និង​សាច់ញ្ញាតិ​បាន​ស្គាល់​ និង​ឃើញ​មុខ​របស់​ខ្លួន​ ។​

ពេល​ដែល​នាង​ប្រាស់​ខ្លួន​ដេក​យំ​ទៅ​លើ​ចិញ្ចើម​ផ្លូវ​នោះ​បុស​វ័យ​ចំណាស់​ដែល​ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​កាច់​មែកឈើ​ដាក់​ជា​សញ្ញា​ផង​ដែរ ដោយ​ខ្លាច​មាន​យានយន្ត​គ្រប់​ប្រភេទ​ដែល​ធ្វើ​តំណើរ​ជិះ​ឡើង​មក​កិន​នាង ៕