ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវសិស្ស​ថ្នាក់​ទី​១២​វិទ្យាល័យ​ ហ៊ុន សែន តាគោក លង់​ទឹក​ប្រឡាយ​ស្លា.ប់

10 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ សំឡេងទ្រហោយំលាន់លឺយ៉ាង​កង​រំពងពី​សំណាក់​ក្រុម​គ្រួសារ​របស់​យុវ​សិស្ស​ម្នាក់​រៀន​ថ្នាក់​ទី​១២ វិទ្យាល័យ​ហ៊ុន សែន តាគោក ដែល​បាន​ស្លា.ប់​ដោយ​សារ​លង់​ទឹក​ប្រឡាយ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ។

ខេត្ត​ព្រៃវែង ៖ សំឡេងទ្រហោយំលាន់លឺយ៉ាង​កង​រំពងពី​សំណាក់​ក្រុម​គ្រួសារ​របស់​យុវ​សិស្ស​ម្នាក់​រៀន​ថ្នាក់​ទី​១២ វិទ្យាល័យ​ហ៊ុន សែន តាគោក ដែល​បាន​ស្លាប់​ដោយ​សារ​លង់​ទឹក​ប្រឡាយ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ។

លោក​ផុន ហម និង​អ្នក​ស្រី​ឡោ គឹមអាន ត្រូវ​ជា​ឪពុក-ម្តាយ​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិភាព​ថា ជន​រង​គ្រោះ​ឈ្មោះ​ផុន ស៊ីវឡុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ត្រូវ​ជា​កូន​ប្រុស​ពៅ​របស់​ពួក​គាត់ រៀន​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ ហ៊ុន សែន តាគោក បាន​លង់​ទឹក​ប្រឡាយ​ជម្រៅ​១,៣០​ម៉ែត្រ​ស្លាប់កាល​ពី​វេលា​ម៉ោង​១១ ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ។ លោក​ផុន ហម រៀបរាប់​ទាំង​អួល​ដើម​.ក​ថា តាំង​ពី​តូច​ មាន​តែ​កូន​ប្រុស​ពៅ​ម្នាក់​នេះ​ទេ​ដែល​រៀន​ពូកែ​ជាង​គេ​ក្នុង​ចំណោម​បង​ប្អូន​៥​នាក់ ដូច្នេះ​ហើយ​គាត់​មិន​សូវ​ឱ្យ​ជួយ​ធ្វើ​ស្រែ​ ឬ​រក​ស៊ី​អ្វី​នោះ​ទេ គឺ​ឱ្យ​គិត​តែ​ខំរៀន​តែ​ម្យ៉ាង​ប៉ុណ្ណោះ ។

ឪពុក​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​កើត​ហេតុ ម្តាយ​បាន​ប្រើ​ជន​រង​គ្រោះ​ឱ្យ​យក​បាយ​ម្ហូប​ទៅ​ឱ្យ​គាត់​ដែល​ជា​ឪពុក​កំពុង​ភ្ជួរ-រាល់​នៅ​ឯ​ស្រែ ស្ថិត​ក្នុង​ភូមិ​កំពង់ថ្នល់ ឃុំ​ល្វា ស្រុក​ព្រះស្តេច ។ ក្រោយ​ពី​យក​បាយ​-ម្ហូប​ទៅ​ឱ្យ​ឪពុក​រួច ជន​រងគ្រោះ​ក៏​បាន​ជួយ​លី​ពូជ​ស្រូវ​ទម្ងន់​១​ថាំង(២៤គីឡូក្រាម)​យក​ទៅ​ឱ្យ​ឪពុក​ទៀត ខណៈនោះគាត់​ជា​ឪពុក​ក៏​បាន​ប្រាប់​ទៅ​កូន​ថា​បាន​ហើយ កូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ​ កុំ​ចាំ​បាច់​ជួយ​ធ្វើ​ការ​ពុក​អី ។

លោក​ផុន ហម​ បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ភ្ជួរ-រាល់​ សាប-ព្រួស​រួច​​ក៏​ហូប​បាយ ហើយ​ក៏​សម្រាក​នៅ​វាល​ស្រែ​បន្តិច​ក៏​បាន​ធ្វើ​ដំណើរ​​ត្រឡប់​មក​ផ្ទះ​វិញ លុះ​មក​ដល់​មាត់​ប្រឡាយ​ក៏​ប្រទះ​ឃើញ​ស្បែក​ជើង​របស់​កូន​ គាត់​ឆ្ងល់​ណាស់​ក៏​ទូរស័ព្ទ​ទៅ​សួរ​អ្នក​ផ្ទះ អ្នក​ផ្ទះ​ក៏​ឆ្លើយ​ប្រាប់​ថា​ មិន​ទាន់​ឃើញ​កូន​ប្រុស​ពៅ​របស់​គាត់​ត្រឡប់​មក​ផ្ទះ​វិញទេ ។ ខណៈ​នោះ​គាត់​ភ័យ​ណាស់​ក៏​ចុះ​ទៅ​រាវ​ក្នុង​ប្រឡាយ​ដែល​មាន​ទំហំ​៣ម៉ែត្រគុណ​២​ម៉ែត្រ ជម្រៅ​ប្រហែល​១,​៣០​ម៉ែត្រ​នោះ ក៏​ប្រទះ​ឃើញ​កូន​នៅ​បាតប្រឡាយ ហើយ​លើក​យក​មក​ជួយ​ធ្វើ​ចលនា​ដើម្បី​ជួយ​សង្គ្រោះ តែ​អនិច្ចា​ ហួស​ពេល​ទៅ​ហើយ ព្រោះ​កូន​ប្រុស​ពៅ​របស់​គាត់​បាន​ស្លាប់​បាត់​ទៅហើយ ។

សមត្ថកិច្ច​​បាន​ធ្វើ​កោសល​វិច្ច័យរួច​រាល់ ហើយ​ក៏​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ​ផុន ស៊ីវ​ឡុង ពិត​ជា​ស្លាប់​ដោយ​សារ​លង់​ទឹក​ប្រឡាយ​មែន ព្រោះ​មិន​ចេះ​ហែល​ទឹក ៕