ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់សម្លា.ប់ប្រពន្ធរួចចាក់សម្លា.ប់ខ្លួនឯង​ ព្រោះរឿងលុយ​លក់​ក្របីងាប់មួយក្បាល​

9 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ បុរស​យក​មកចាក់​សម្លា.ប់​​ប្រពន្ធ​ជា​ច្រើន​​កាំបិត​ស្លា.ប់​ភ្លាម​ៗ​នៅ​និង​កន្លែង រួច​ចាក់​សម្លា.ប់​ខ្លួនឯង​ធ្លាយ​ពោះវៀន​ចេញ​​មក​ក្រៅ តែ​មិន​ស្លា.ប់ ត្រូវ​បានគេ​បញ្ជូន​

ខេត្តព្រះវិហារ ៖ បុរស​ម្នាក់យកកាំបិត​មកចាក់​សម្លាប់​​ប្រពន្ធ​ជា​ច្រើន​​កាំបិត​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រួច​ចាក់​សម្លាប់​ខ្លួនឯងបណ្តាល​អោយ​ធ្លាយ​ពោះវៀន​ចេញ​​មក​ក្រៅ តែ​មិនបាន​ស្លាប់ទេ ត្រូវ​បានគេ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៨​កុម្ភៈ ​​២០១៥​ នេះ ស្ថិត​ក្នុងភូមិ​គូលែន​​ត្បូង ឃុំ​គូលែន​​ត្បូង ស្រុក​គូលែន ខេត្ត​ព្រះ​វិហារ ។

ប្រភព​បានឱ្យ​ដឹងថា ​បុរស​ជា​ប្តី​​ដៃដល់ឈ្មោះ​ហួ​ន ហោ​ត អាយុ​​៤៦​​ឆ្នាំ ​ជា​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​​​ និង​​ប្រពន្ធ​ឈ្មោះឡាយ លាង អាយុ​៤៦ ​(ស្លាប់)​ ។

តាម​សាក្សី​​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ឈាន​ដល់​ការ​ផ្ទុះ​ហិ​ង្សា​ក្នុង​គ្រួសារ​នេះ ដោយសារតែ​រឿង​ក្របីងាប់ ​ប្រពន្ធ​​ឱ្យ​យកទៅ​លក់​ឱ្យចាមបានលុយ ហើយ​ប្តី​បានយក​លុយទាំងនោះទៅ​ទិញស្រាផឹកក្លែមអស់​ ។​

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព