ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់គំរាមលើនគរបាលចរាចរណ៍​ ខណៈ​​ចាប់​ល្បឿនរថយន្ត​ក្នុង​ទីប្រជុំជន​ ​

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ម៉ាក​មែរហ្សឺដែស​មួយគ្រឿង ពណ៌ខ្មៅ ជិះ​ដោយ​បុរស​២នាក់​ស្លៀក​ពាក់ស៊ីវិល​​បើកបរ​ក្នុងល្បឿន​៩៥​គីឡូ​ម៉ែត្រ​​ក្នុង​មួយម៉ោង​ ធ្វើដំណើរពីលិចទៅកើត​ បានបា.ញ់​គំរាមទៅលើ​សមត្ថកិច្ចនគរបាល​​ចរារណ៍ ខណៈ​ដែល​នគរបាល​បានធ្វើការ​

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ម៉ាក​មែរហ្សឺដែស​មួយគ្រឿង ពណ៌ខ្មៅ ជិះ​ដោយ​បុរស​២នាក់​ស្លៀក​ពាក់ស៊ីវិល​​បើកបរ​ក្នុងល្បឿន​៩៥​គីឡូ​ម៉ែត្រ​​ក្នុង​មួយម៉ោង​ ធ្វើដំណើរពីលិចទៅកើត​ បានបាញ់​គំរាមទៅលើ​សមត្ថកិច្ចនគរបាល​​ចរារណ៍ ខណៈ​ដែល​នគរបាល​បានធ្វើការ​ឃាត់​​ផាក​ពិន័យ ។

ហេតុការណ៍ខាងលើនេះ បង្ក​ឱ្យភ្ញាក់​ផ្អើល​​​កាលពីវេលាម៉ោង​​១០ និង​១៥នាទីព្រឹកថ្ងៃទី​២៨ កុម្ភៈ ២០១៥ ស្ថិត​នៅតាម​បណ្តោយ​ផ្លូវជាតិលេខ​០៤ ចន្លោះគីឡូម៉ែត្រ​៤៣-៤៤ ក្នុងភូមិរលាំង​សង្កែ សង្កាត់​សុព័រទេព ក្រុងច្បារមន ។

ប្រភព​​ពីនគរបាល​ចរាចរណ៍បានឱ្យ​ដឹងថា មុនពេលកើតហេតុ មាន​រថយន្តមែរហ្សឺដែស​មួយគ្រឿង ពាក់ស្លាកលេខ​ភ្នំពេញ 2AD-​2229 បើកបរ​ដោយបុរស២នាក់​ស្លៀកពាក់ស៊ីវិលមិនស្គាល់អត្តសញ្ញាណ ដោយបើក​ក្នុង​ល្បឿន​៩៥គីឡូម៉ែត្រ​​ក្នុង​១​ម៉ោង ដែល​តម្រូវ​​ឱ្យ​ធ្វើការ​ផាកពិន័យ​ចំនួន​ទឹកប្រាក់​១.២០០០រៀល​ ។ ដែលតាម​ច្បាប់ ក្នុងទីប្រជុំជន​តម្រូវ​ឱ្យ​អ្នកបើកបរ​គ្រប់រូប​បើក​បរ​​ក្នុង​ល្បឿន​​៤០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង ។

ប្រភព​បន្តថា ក្រោយពី​នគរបាល​បាន​ចេញ​វិក័យបត្រ​ផាកពិន័យ​រួច​​ហើយ ជន​សង្ស័យទាំង២នាក់​បាន​ដក​កាំភ្លើង​ខ្លីម៉ាកឡុក បាញ់​ចេញ​ពី​​ក្នុង​​រថយន្ត​ទៅលើមេឃ​​ជាច្រើនគ្រាប់​ ធ្វើ​ឱ្យ​សមត្ថកិច្ច​​ភ័យ​ស្លន់ស្លោគ្រប់គ្នា ។ ក្រោយពេលកើតហេតុ ប្រធាន​គោលដៅ​បាន​រាយ​ការណ៍​​ជូន​លោក​ស្នង​ការ​ខេត្ត​រួចហើយអំពីករណីនេះ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព