ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសៀលនេះ​ ក្រុមការងារ CPP ​និង CNRP ​បន្តជជែកគ្នា​លើសេចក្តីស្នើវិសោធនកម្ម​ច្បាប់បោះឆ្នោត

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្រុមការងារ​ចរចារវាង​គណបក្សប្រជាជនកម្ពុជា ​(CPP) ​និង គណបក្សសង្គ្រោះជាតិ​ (CNRP) ​បានបន្តពិភាក្សាគ្នា​ទៀតលើសេចក្តីស្នើ​

រាជធានីភ្នំពេញ ៖ ​ក្រុមការងារ​ចរចារវាង​គណបក្សប្រជាជនកម្ពុជា ​(CPP) ​និង គណបក្សសង្គ្រោះជាតិ​ (CNRP) ​បានបន្តពិភាក្សាគ្នា​ទៀតលើសេចក្តីស្នើ​វិសោធនកម្មច្បាប់ ។

ការជជែកគ្នា​នេះបាននិងកំពុងប្រព្រឹត្ត​ទៅនៅម៉ោង៣រសៀលថ្ងៃទី២៣​ កុម្ភៈ ២០១៥​ នៅវិមានរដ្ឋសភា ​ដែលភាគីខាង ​CPP​ ដឹកនំា​ដោយលោក​ឧបនាយក​រដ្ឋមន្រ្តី ​ប៊ិន ឈិន ​និង ខាង CNRP ​ដឹកនំា​ដោយលោកតំណាងរាស្រ្ត ​គួយ ប៊ុនរឿន ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាពបានបញ្ជាក់ឲ្យដឹង​នៅប៉ុន្មាននាទីមុននេះដែរថា ​ក្រៅពីការពិភាក្សាគ្នា​លើជំពូកទី៩​ក្នុងចំណោមទំាង១២ជំពូក​នៃ​ច្បាប់បោះឆ្នោតនេះ ​ភាគីទំាងពីរក៍នឹងចុះហត្ថលេខារួម​លើយកចំណុច​ដែលមិនទាន់​ឯកភាពគ្នាកន្លងមក​ ដើម្បីទុកលទ្ឋភាព​​ឲ្យថ្នាក់ដឹកនំា​កំពូល​គណបក្ស​ទំាងពីរ​បន្ត​​ជជែកគ្នាទៀត ៕