ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​លុយ​ប្រពន្ធ​ទិញ​ស្រា​មិន​ឲ្យ​ យប់​ឡើង​សុំ​រួម​រ័ក្ស​មិន​ព្រម​ទៀត​ ចង​.​កសម្លា.ប់​ខ្លួន

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖ ​កម្មករ​សំណង់​ម្នាក់​បាន​ត្រូវ​គេ​ប្រទះ​ឃើញ​ចង​.​ក​សម្លា.ប់​ខ្លួន​ លើ​ដើម​ស្នាយ ​ក្បែរ​មាត់​ស្រះ​ ខាង​មុខ​ផ្ទះ​របស់​ខ្លួន ​ដែល​ស្ថិត​នៅ​ភូមិ​អូរ​បា​ក្រង​ក្រោម​

ខេត្តពោធិ៍សាត់​ ៖ ​កម្មករ​សំណង់​ម្នាក់​បាន​ត្រូវ​គេ​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​ លើ​ដើម​ស្នាយ ​ក្បែរ​មាត់​ស្រះ​ ខាង​មុខ​ផ្ទះ​របស់​ខ្លួន ​ដែល​ស្ថិត​នៅ​ភូមិ​អូរ​បា​ក្រង​ក្រោម​ សង្កាត់​បន្ទាយ​ដី​ ក្រុង​ពោធិ៍សាត់​ កាលពី​ម៉ោង​៦​ព្រឹក​ ​ថ្ងៃ​ទី​២០​ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៥ ​។
    ​
ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ប្ដី​របស់​គាត់​ឈ្មោះ​ឃាង គឹ​ម​សៀង ​អាយុ​២៩​ឆ្នាំ ​ជា​កម្មករ​សំណង់ ​។ ​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ​នោះ​ គាត់​បាន​សុំ​លុយ​យក​ទៅ​ទិញ​ស្រា​ផឹក ​តែ​នាង​ខ្ញុំមិន​ឲ្យ​ ព្រោះ​គាត់​ផឹក​ជាមួយ​មិត្ត​ភ​ក្កិ ​និង​បងប្អូន​អ្នកស្រុក ​ក្នុងភូមិ ​ប៉ុន្មាន​ថ្ងៃ​ក្នុង​ឧិ​កាស​សែន​ចូល​ឆ្នាំ​ចិន​នេះ​ ស្រវឹង​រហូត​មក​ហើយ​ ។ ​នៅ​ពេល​យប់​គាត់​សុំ​រួម​ភេទ​ទៀត​ តែ​ដោយសារ​នាង​មិនសូវ​ស្រួលខ្លួន ​មិន​ព្រម​ដេក​ជាមួយ រហូត​ដល់​ម៉ោង​២២​យប់ ​គាត់​កេះ​ដែកកេះ​ជក់បារី​មួយ​ដើម ​រួច​ហើយ​ចុះ​ទៅ​ក្រោមផ្ទះ ​មិនឃើញ​ឡើង​ទៅ​វិញ​សោះ​ ។ ​ដោយ​នឹក​ស្មានថា​ គាត់​ដេក​ក្រោមផ្ទះ​នោះ ​នាង​ក៍​មិន​ចុះ​មក​មើល​ដែរ ​។ ​លុះ​ម៉ោង​៦​ព្រឹក ​ថ្ងៃ​ទី​២០ ​ស្រាប់តែ​ឃើញ​ចង​.​ក​នឹង​ខ្សែ​នីឡុង​ នៅ​លើ​ដើម​ស្នាយ​ ក្បែរ​មាត់​ស្រះ​ ខាង​មុខ​ផ្ទះ ​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ ស្លាប់​បាត់​ទៅ​ហើយ​ ។
    ​
សមត្ថកិច្ច​ពិនិត្យ​សាកសព​បានបញ្ជាក់​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ចង​.​ក​ ធ្វើ​អត្តឃាត​មែន​ ពុំ​មាន​ស្លាកស្នាម​អ្វី ​ដែល​សង្ស័យ​ទៅ​លើ​ករណី​ឃាតកម្ម ​ឫ​ករណី​ផ្សេង​ពី​នេះ​ទេ ​។ ​ជន​រង​គ្រោះ​អាច​គិត​ខ្លី ​តូចចិត្ត​នឹង​ប្រពន្ធ ​មិន​ឲ្យ​លុយ​ទិញ​ស្រា​ផឹក ​ឫក៍​ប្រពន្ធ​មិន​ឲ្យ​រួម​ភេទ ​កាលពី​យប់​​នោះ​ ។ កន្លង​មក​មិន​មានរឿង​អ្វី​ជាមួយ​ប្រពន្ធ ​ឫ​អ្នក​ផ្សេង​ទេ​នោះ​ ។ ​ទោះ​យ៉ាងណា​នេះ​ គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជា​ភរិយា​ប៉ុណ្ណោះ​ រឿង​ពិត​យ៉ាងណា​នោះ ​ស្ថិត​នៅ​លើ​សមត្ថកិច្ច​ជា​អ្នកស៊ើប​អ​ង្គេ​ត​បន្ត ​៕