ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្ដាយ​ ថោង​សារ៉ាត់ ​ប្រុង​ចេញ​ទៅ​វៀត​ណាម​ ត្រូវ​សមត្ថកិច្ចព្រៃ​វែង​ឃាត់​ខ្លួន

9 ឆ្នាំ មុន

ខេត្តព្រៃវែង៖ កំលាំង​នគរបាល​ និង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រៃវែង បាន​ធ្វើ​ការ​ឃាត់​ខ្លួន​លោក​ ថោង ចំរើន និង​លោក​ស្រី កែវ សារី ដែល​ត្រូវ​ជា​ឪពុក​ម្ដាយ​លោក​ឧកញា​ថោង​ សារាត់ ខណះ​ពេល​ដែល​អ្នកទាំងពីរបំរុង​នឹង​ធ្វើ​ដំណើរ​ ឆ្ពោះ​ទៅកាន់​ប្រទេស​វៀត​ណាម ។ ហេតុការ​ណ៏ឃាត់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​ជិត​ ១០យប់​ ថ្ងៃទី១៥ ខែកុម្ភៈ ២០១៥

ខេត្តព្រៃវែង៖ កំលាំង​នគរបាល​ និង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រៃវែង បាន​ធ្វើ​ការ​ឃាត់​ខ្លួន​លោក​ ថោង ចំរើន និង​លោក​ស្រី កែវ សារី ដែល​ត្រូវ​ជា​ឪពុក​ម្ដាយ​លោក​ឧកញា​ថោង​ សារាត់ ខណះ​ពេល​ដែល​អ្នកទាំងពីរបំរុង​នឹង​ធ្វើ​ដំណើរ​ ឆ្ពោះ​ទៅកាន់​ប្រទេស​វៀត​ណាម ។ ហេតុការ​ណ៏ឃាត់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​ជិត​ ១០យប់​ ថ្ងៃទី១៥ ខែកុម្ភៈ ២០១៥ នៅ​ចំណុង​ស្ពាន ស្ទឹងស្លូត ស្ថិត​នៅក្នុង​ភូមិ​ស្ទឹង​ស្លូត​ ស្រុក​ពាមរ ខេត្តព្រៃវែង ។

បើ​តាម​អ្នក​ឆ្លើយ​ឆ្លង​ពត៏មាន​កោះសន្តិភាព បាន​បញ្ជាក់​អោយ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុននេះ​ថា គោល​បំណង​ដែល​អ្នកទាំងពីរ បំរុង​ចេញទៅ​វៀត​ណាម​ តាមរថយន្តសាមុយ (ឡានពេទ្យ) ​ដើម្បី​ដឹក​លោក​ ថោង​ ចំរើន ដែល​ជាឪពុក​លោក​ ថោង សារ៉ាត់ ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម ។

សេចក្តីរាយ​ការណ៏បាន​បន្តរ​ទៀត​ថា​​នៅ​ពេល​នេះ​ សមត្ថកិច្ច​ខេត្តព្រៃវែង បាន​ចាប់បញ្ជូន​ ឪពុក​ម្ដាយ​លោក​ ថោង សារ៉ាត់​ មកកាន់រាជធានី​ភ្នំពេញវិញ ។ យ៉ាង​ណា​ក៏ដោយ​មិន​ទាន់​មាន​ការ​អះអាងពី​សមត្ថកិច្ច បញ្ជាក់​ពីការឃាត់​ខ្លួន​អ្នក​ទាំងពីរ ខាងលើនេះ​នៅ​ឡើយ​ទេ ខណះដែល លោក​ ថោង​ ចំរើន និង​លោកស្រី​ កែវ​ សារី ត្រូវ​បាន តុលាការដោះ​លែង​អោយ​នៅ​ក្រៅ​ឃុំ បណ្ដោះ​អាសន្ន​កាល​ពី​ដើម​ខែ កុម្ភៈនេះ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព