ខេត្តបន្ទាយមានជ័យ ៖ ពលករម្នាក់ទើបវិលត្រឡប់ពីប្រទេសថៃមានរូបរាងស្អាតបាត តែដើរស្រាតផ្អើលគេឯងតាមដងផ្លូវជាតិលេខ៥ ក្នុងសង្កាត់ និងក្រុងប៉ោយប៉ែតធ្វើឲ្យសមត្ថកិច្ចឈឺក្បាលទាំងព្រឹកថ្ងៃទី១៥ កុម្ភៈ២០១៥នេះ។
ពលករខាងលើគេមិនទាន់ដឹងថា មានទីលំនៅភូមិ-ឃុំ-ស្រុក-ខេត្តណានៅឡើយទេ ប៉ុន្តែយោងតាមប័ណ្ណពណ៌ស៊ីជម្ពូដែលសម្គាល់ថា ជាពលករធ្វើការនៅស្រុកថៃ មានឈ្មោះលៀង លួត អាយុប្រហែលជាង២០ឆ្នាំ។
ពលកររូបនេះត្រូវបានអ្នកស្រុកនិយាយថា ទើបវិលត្រឡប់ពីប្រទេសថៃនៅព្រឹកថ្ងៃដដែលនេះ។ ពលករខាងលើគេមិនដឹងថា កាលពីនៅទឹកដីថៃមានបញ្ហាបែបនេះ ឬយ៉ាងណានោះទេ ប៉ុន្តែក្រោយពីឆ្លងពីប្រទេសថៃមកដល់ក្រុងប៉ោយប៉ែតស្រាប់តែដើរស្រាតផ្អើលតាមដងផ្លូវតែម្ដង។
ទោះជាយ៉ាងណាពលកររូបនេះគេឃើញបានយកប្រាក់ទៅដាក់បាត្រព្រះសង្ឃមួយអង្គផងដែរ។ ប្រភពបានឱ្យដឹងថា មុនដំបូងគេឃើញពលកររូបនេះស្លៀកសំលៀកបំពាក់ស្អាតបាតមានកាបូបខោអាវ០១ និងការុងឥវ៉ាន់២ តែក្រោយពីមកដល់ម្ដុំទីតាំងសាខាលក់សំបុត្ររថយន្តក្រុងមួយក្នុងភូមិក្បាលស្ពាន០១ សង្កាត់ប៉ោយប៉ែត ស្រាប់តែចាប់ផ្ដើមនិយាយប៉ប៉ាច់ប៉ប៉ោចដូចមនុស្សបែកថ្នាំ បន្ទាប់មកដើរស្រាតពេញផ្លូវជាតិ និងដើរចូលតាមហាងលក់ដូរអ្នកស្រុក ហើយវាយរថយន្តគេធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
ទោះជាយ៉ាងណាពលកររូបនេះគេឃើញនគរបាលចរាចរមួយក្រុមតាមឃ្លាំមើលការពារ និងព្យាយាមលួងលោមស្លៀកខោឲ្យផងដែរកុំឲ្យពិបាកភ្នែកពេក៕
ចែករំលែកព័តមាននេះ