ខេត្តព្រះសីហនុ៖ ស្នូរផ្ទុះអាវុធមួយប្រាវនៅក្នុងកាស៊ីមួយកន្លែង បណ្តាលឲ្យបុរសជនជាតិរុស្ស៊ី២នាក់បានរងរបួស កាលវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងកាស៊ីណូឃ្វីនកូ ក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។
តាមសេចក្តីរាយការណ៍របស់ភ្ញាក់ងារកោះសន្តិភាពបានឲ្យដឹងថាគេឃើញជនសង្ស័យ២ក្រុមជិះរថយន្ត២គ្រឿងនិងម៉ូតូធំសុទ្ឋតែស៊េរីទំនើប ប្រដាប់ដោយកាំភ្លើង និងដាវសាំម៉ូរ៉ៃស្ទើគ្រប់ដៃ បានជិះម៉ូតូឈប់នៅមុខកាស៊ីណូខាងលើ រួចដើរសំដៅទៅរកជនជាតិរុស្ស៊ីរងគ្រោះទាំង២នាក់ ហើយក៏ឮស្នូរផ្ទុះអាវុធ បង្កឲ្យការភ្ញាក់ផ្អើលដល់ប្រជាពលរដយន្ឋ និងសមត្ថកិច្ចចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុផងដែរ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>






ចែករំលែកព័តមាននេះ