ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​ម្នាក់ ​ក្នុង​ចំណោម​បក្ខ​ពួក​៤​នាក់ ទៅ​សាលាដំបូង​ខេត្ត​ ពាក់ព័ន្ធ​ករណី​រំលោ.ភ​បូក

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​​បន្ទាយ​មាន​ជ័យ​ ៖ នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ទទួល​បណ្តឹង​ពី​ឈ្មោះ ទ​.​ឆ​.​វ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដី​ពី​ករណី រំលោភ​សេពសន្ថវៈ​មក​លើ​ក្មួយ​ស្រី​បង្កើត​ឈ្មោះ ម​.​រ​.​ដ​.​ច​.​ន​  អាយុ​១៦​ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ប្រព្រឹត្ត​កាលពី​វេលា ម៉ោង​១៩​និង​០០​នាទី ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ចំណុច​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

     ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​កម្លាំង​ជំនាញ​មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សុខ ឡេ​ង​ ​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា រហូត​ដល់​វេលា​ម៉ោង​២២​និង​០០​នាទី ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៦ ឃាត់​ជនសង្ស័យ​បាន​ចំនួន​០១​នាក់ ឈ្មោះ និ​ន យ៉ាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ហើយ​នាំ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​ដេ​ី​ម្បី​សួរនាំ​និង​ចាត់ការ​តាម​នីតិវិធី ព្រមទាំង​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​បញ្ជាក់​វិជ្ជមាន​(+)​។​ចំណែក​បក្ខពួក​០៣​នាក់​ទៀត កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​។

    លោក​វរសេនីយ៍ត្រី សុខ ឡេ​ង​ ​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​និង​បក្សពួក​ខ្លួន​ចំនួន​៣​នាក់​ទៀត​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ជន​រង​គ្រោះ​ទាំងអស់​គ្នា​ពិតប្រាកដ​មែន​។

    ដោយ​ផ្អែក​លេ​ី​ច​ម្លេ​ី​យ​សារភាព កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។

      លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទ​ល្មេ​ី​ស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ​។

    បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជួញដូរ​មនុស្ស​និង​ការពារ​អ​និ​តិ​ជន កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​០២ ខែកក្កដា ឆ្នាំ​២០២៦​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕​

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

×