ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងរាស្រ្ត ​CNRP ​លោក វ៉ាន សំអឿន​ សុំលាលែងពីតំណែង ​ទំនងជាមក​ចូលរួមជាមួយ CPP

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ តំណាងរាស្រ្ត​មណ្ឌលកំពតមកពី​គណបក្សសង្គ្រោះជាតិ​ ( CNRP) ​លោក វ៉ាន សំអឿន ​បានដាក់លិខិត​លាលែងពីតំណាងរាស្រ្ត​ហើយ​នៅថ្ងៃទី១៣ ​កុម្ភៈ ​២០១៥ ។

រាជធានីភ្នំពេញ ​៖ តំណាងរាស្រ្ត​មណ្ឌលកំពតមកពី​គណបក្សសង្គ្រោះជាតិ​ ( CNRP) ​លោក វ៉ាន សំអឿន ​បានដាក់លិខិត​លាលែងពីតំណាងរាស្រ្ត​ហើយ​នៅថ្ងៃទី១៣ ​កុម្ភៈ ​២០១៥ ។

បើតាមលិខិត​លាលែងរបស់​លោកដែលត្រូវបាន​គេផ្សព្វផ្សាយបន្តនៅរសៀល​ថ្ងៃសុក្របានបញ្ជាក់ថា ​ការលាលែងនេះ​ដោយសារតែ​លោកអះអាងថា​ គ្មាន​ឱកាស​នឹង​បម្រើប្រទេសជាតិ​នៃយើងតាមឆន្ទៈ ​និងបទពិសោធន៍ ។

ដោយឡែក​ ប្រភពមិនទាន់ផ្លូវការ​បានបង្ហើបឲ្យដឹងថា​ ការណ៍ដែលលោក​ វ៉ាន សំអឿន​ លាលែងពីតំណាង​រាស្រ្តបក្សប្រឆាំងនេះ​ ម្យ៉ាងដោយសារ​​លោក​បានទៅ​ចូលរួមជាមួយ​គណបក្សប្រជាជនកម្ពុជា ( CPP ) ។

យ៉ាងណាក៍ដោយជុំវិញ​ការលាលែងពី​តំណាងរាស្រ្ត​និងព័ត៌មានលេចឮពីការ​ទៅចូលរួមជាមួយ​គណបក្សប្រជាជនកម្ពុជានេះ​ កោះសន្តិភាព​មិនអាចរកការ​សុំអត្ថាធិប្បាយ​ពីលោក​ វ៉ាន សំអឿន​ និង មន្រ្តីជាន់ខ្ពស់​គណបក្សសង្គ្រោះជាតិ ​ព្រមទំាងលោក ឈឹម ផលវរុណ ​អ្នកនំាពាក្យ​គណបក្សប្រជាជន​​កម្ពុជា​បានទេ ​នៅរសៀលថ្ងៃទី១៣​កុម្ភៈនេះ ៕