ជនសង្ស័យម្នាក់បន្លំលួចលុយពីអាជីវករផ្ទេរប្រាក់ ត្រូវប្រជាពលរដ្ឋក្របួចបានចាប់វាយសន្លប់
ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋព័ទ្ធចាប់ជនសង្ស័យបានម្នាក់ ក្នុងចំណោមបក្សពួក៣នាក់ នាំគ្នាវាយរហូតដល់សន្លប់ បន្ទាប់ពីជន
ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋព័ទ្ធចាប់ជនសង្ស័យបានម្នាក់ ក្នុងចំណោមបក្សពួក៣នាក់ នាំគ្នាវាយរហូតដល់សន្លប់ បន្ទាប់ពីជន
ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋព័ទ្ធចាប់ជនសង្ស័យបានម្នាក់ ក្នុងចំណោមបក្សពួក៣នាក់ នាំគ្នាវាយរហូតដល់សន្លប់ បន្ទាប់ពីជននោះធ្វើសកម្មភាពបន្លំចូលលួចលុយពីអាជីវករផ្ទេរប្រាក់មួយកន្លែងយកប្រាក់អស់៥ពាន់ដុល្លារ កាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃទី១២ កុម្ភៈ ២០១៥ ស្ថិតនៅភូមិលេខ០៤ ឃុំស្វាយរលំ ស្រុកស្អាង ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះអ៊ូ វណ្ណថន អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ជិះម៉ូតូធុន C125 ស៊េរី២០១៣មួយគ្រឿង និងបក្សពួក២នាក់ទៀតបានរត់គេចខ្លួនបាត់ រួមជាមួយលុយ៥ពាន់ដុល្លារ ។ ចំណែកជនរងគ្រោះជាអាជីវករឈ្មោះម៉េង ចំរ៉ុង អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ។
ប្រភពបន្តថា មុនពេលកើតហេតុ ក្រុមជនសង្ស័យជិះម៉ូតូមួយគ្រឿងឈប់នៅខាងមុខផ្ទះ ហើយមានម្នាក់ដើរចូលទៅរកទិញកាតទូរស័ព្ទ ដោយសួររកកាត០៩៧ ចំនួន១០ដុល្លារ ពេលម្ចាស់កំពុងរកកាតទូរស័ព្ទនោះ ជនសង្ស័យម្នាក់បានបន្លំលូកយកលុយពីក្នុងថតតុ ហើយក៏នាំគ្នាប្រញាប់ចេញយ៉ាងលឿន ។ ពេលនោះម្ចាស់មានការសង្ស័យ ក៏មកមើលលុយក្នុងថតតុក៏បាត់អស់ ពេលនោះបានស្រែកផ្អើលឆោឡោថា «ចោរលួចលុយៗ» ជនសង្ស័យក៏រត់ឡើងជិះម៉ូតូ ដែលមានបក្សពួកកំពុងបញ្ឆេះម៉ូតូចាំនៅមុខផ្ទះ ។
ពេលនោះអ្នកភូមិស្រែកឆោឡោតៗគ្នាធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោបើកម៉ូតូទៅបុកធុងសាំង បណ្តាលឱ្យដួល ហើយក៏នាំគ្នារត់ចោលម៉ូតូ រីឯបក្សពួក២នាក់ទៀតដែលលួចលុយបានរត់គេចខ្លួនបាត់អស់ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ