ចាប់ខ្លួនជនសង្ស័យ២នាក់ផឹកស្រវឹងយកពូថៅកា.ប់ឪពុក និងកូនប្រសារបួសធ្ងន់-ស្រាល ដោយមិនដឹងមូលហេតុ
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី១២ កុម្ភៈ ២០១៥ បន្ទាប់ពីពួកគេស្រវឹងស្រាយកពូថៅទៅកាប់២នាក់ឪពុកនិងកូនប្រសាឱ្យរងរបួសធ្ងន់-ស្រាល កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១១ កុម្ភៈ ២០១៥ ស្ថិតនៅភូមិស្ទឹងបទ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ម្នាក់ឈ្មោះគុជ ធឿន អាយុ១៩ឆ្នាំ ជាកម្មករ និងម្នាក់ទៀតឈ្មោះអឿ នឿត អាយុ២៥ឆ្នាំ ជាកម្មករ ទាំង២នាក់រស់នៅភូមិស្ទឹងបទ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ចំណែកជនរងគ្រោះ២នាក់ឪពុកនិងកូនប្រសាឈ្មោះឈុំ ប៊ុនរ័ត្ន អាយុ២៩ឆ្នាំ ជាកម្មករ (ជាកូូនប្រសារងរបួសចំក្បាលធ្ងន់) និងឪពុកឈ្មោះគុជ សុវណ្ណ អាយុ៦២ឆ្នាំ ជាគណៈកម្មការវត្ត (របួសស្រាល) ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ផឹកស្រាស្រវឹងស្រែកឡូឡា ហើយជេរប្រមាថមើលងាយគេ លុះជនរងគ្រោះជាឪពុកចេញទៅអើតមើល ស្រាប់តែជនសង្ស័យយកពូថៅលួចកាប់ពីក្រោយចំក្បាលរបួស ចំណែកកូនប្រសាចូលទៅជួយក៏កាប់បណ្តាលឱ្យរងរបួសធ្ងន់ដោយមិនដឹងមូលហេតុដែរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ