ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជន​ជាតិ​អង់​គ្លេស​២នាក់​ទៅ​តុលាការ​ពី​បទជួញ​ដូរ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន

9 ឆ្នាំ មុន

ខេត្ដសៀមរាប​ ៖ ជនជាតិ​អង់គ្លេស​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​ការ​ជូ​ញ​ដូរ​គ្រឿងញៀ.នសហការ​ជាមួយ​នគរបាល​អន្ដរាគមន៍នៃ​ស្នងការដ្ឋាន​ខេត្ដសៀមរាបចាប់​ឃាត់ខ្លួន​ ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​

ខេត្ដសៀមរាប​ ៖ ជនជាតិ​អង់គ្លេស​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​ការ​ជូ​ញ​ដូរ​គ្រឿងញៀនសហការ​ជាមួយ​នគរបាល​អន្ដរាគមន៍នៃ​ស្នងការដ្ឋាន​ខេត្ដសៀមរាបចាប់​ឃាត់ខ្លួន​ ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​ជក់ និង​ជួញដូរ​គ្រឿងញៀន​នៅ​ម្ដុំ​ផ្សារ​រាត្រី ​​។

​​​ជនរ​បទេស​ទាំង​ពីរ​នាក់​នេះ​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​កាល​ពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​១០​ កុម្ភៈ​ ២០១៥ នៅ​ក្នុង​ភោជនីយដ្ឋាន​យីហោ (​អង្គរវត្ដ​បារ​)​ស្ថិត​ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប​។

លោកវរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្ដសៀមរាប​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២​ កុម្ភៈ​នេះ​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​តុលាការ ដើម្បី​ចាត់ការ​បន្ដ​ក្នុង​ករណីជូ​ញ​ដូរ​គ្រឿងញៀន​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​នេះ ។

លោក​បន្ដ​ថា ជនសង្ស័យ​ទី​១-ឈ្មោះ​DANIEL HALLER ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​អា​ល្លឺម៉​ង់ កាន់​លិខិតឆ្លងដែន C9TNW6 RT2 ផុតកំណត់​13-02-15 ស្នាក់​នៅផ្ទះ​សំណាក់​អង្គរ​វ័ន​ឌឺ ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ចូល​តាម​ច្រក​ទ្វា​ប៉ោយ​ប៉ែ​ត និង​​២-ឈ្មោះ ROBINSON SCOT​ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ 210 737571​ស្នាក់​នៅ​ជាមួយ​គ្នា​។​

លោក​បន្ថែម​ថា វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​ពី​ជនសង្ស័យ​រួម​មានកញ្ឆា​ក្រៀម​ចំនួន​ពីរ​ថង់​កន្លះ​ ស្មើនឹង​១៧,៤​ក្រាម ម្សៅ​ពណ៌​ស​មួយ​កញ្ចប់​តូច ចានថ្ម​មួយ និងម៉ាស៊ីនថតរូប​មួយ​គ្រឿង៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព