ខេត្តកំពត ៖ បុរសម្នាក់បានសម្រេចចិត្តចង.កសម្លាប់ខ្លួននៅនឹងមេដំបូលផ្ទះរបស់ខ្លួនស្លាប់កាលពីយប់ ថ្ងៃទី១១ កុម្ភៈ នៅភូមិកំពង់ត្រាច១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ដោយសារខឹងប្រពន្ធផឹកស្រា។
បុរសដែលចង.កស្លាប់ឈ្មោះកាំ ផាត មុខរបរជាអ្នកបើកបររថយន្តនៅភូមិ-ឃុំខាងលើ។
លោកប៉ោ សារៀង នាយនគរបាលប៉ុស្តិ៍កំពង់ត្រាចខាងកើតបាននិយាយថា បុរសដែលចង.កសម្លាប់ខ្លួននេះមានប្រពន្ធ និងកូនស្រីម្នាក់ ។ មុនពេលកើតហេតុនៅព្រឹកថ្ងៃទី១១ កុម្ភៈ ប្រពន្ធរបស់ជនរងគ្រោះបានរត់ទៅផឹកស្រានៅផ្ទះម្តាយរបស់គេនៅភូមិប្ញស្សីស្រុក ស្រុកកំពង់ត្រាច ហើយបុរសជាប្តីបានទៅហៅប្រពន្ធឱ្យត្រឡប់មកផ្ទះវិញ តែប្រពន្ធមិនព្រម បុរសរងគ្រោះក៏ត្រឡប់មកផ្ទះវិញ ហើយនាំគ្នាផឹកស្រាជាមួយថៅកែរថយន្តរហូតស្រវឹងជោកជាំជិះម៉ូតូមិនកើតត្រូវបានមិត្តភក្តិជូនមកផ្ទះ។
លុះព្រឹកឡើងថ្ងៃទី១២ កុម្ភៈ ម្តាយបុរសរងគ្រោះមិនឃើញកូនបើកទ្វារទៅធ្វើការដូចសព្វដងក៏ចូលទៅបើកទ្វារមើល ស្រាប់តែឃើញកូនប្រុសចង.កជាប់នឹងមេដំបូលផ្ទះស្លាប់បាត់មិនដឹងតាំងពីពេលណា។
លោកប៉ោ សារៀង បានបន្តថា គ្រួសារនេះកាលពី៣ឆ្នាំមុន កូនប្រុសម្នាក់បានចង.កធ្វើអត្តឃាតដោយសារខឹងប្រពន្ធផឹកស្រាដែរ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ