ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់​លាក់គ្រឿងញៀ.ន​ក្នុង​សម្លស៊ុបគោ ឱ្យប្តី​ក្នុងពន្ធនាគារ​ ត្រូវ​កម្លាំងអនុរក្ស​ប្រទះឃើញ​​ឃាត់ខ្លួន

9 ឆ្នាំ មុន

ខេត្តត្បូងឃ្មុំ ៖ កម្លាំង​អនុរក្ស​​មណ្ឌល​កែប្រែ​ទី​៣​​ត្រពាំង​ផ្លុ​ង​​នៅ​ឃុំ​ត្រពាំង​​ផ្លុ​ង ស្រុក​ពញា​ក្រែក បាន​ធ្វើការ​ឆ្មក់​​ចាប់​​ស្ត្រី​ម្នាក់​​ឈ្មោះ​ឃិ​ន

ខេត្តត្បូងឃ្មុំ ៖ កម្លាំង​អនុរក្ស​​មណ្ឌល​កែប្រែ​ទី​៣​​ត្រពាំង​ផ្លុ​ង​​នៅ​ឃុំ​ត្រពាំង​​ផ្លុ​ង ស្រុក​ពញា​ក្រែក បាន​ធ្វើការ​ឆ្មក់​​ចាប់​​ស្ត្រី​ម្នាក់​​ឈ្មោះ​ឃិ​ន  សាង ​អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​​ក្នុងភូមិ​ដុំ​ខ្វិត ឃុំ​វាល​ពន់ ស្រុក​ថ្ព​ង់ ខេត្តកំពង់ស្ពឺ ​កាលពី​​​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​៩ កុម្ភៈ​ ២០១៥  ​បន្ទាប់ពី​បាន​បន្លំ​យក​គ្រឿង​ញៀន​ដាក់​នៅ​ក្នុង​ស៊ុប​គោ​​ទៅ​ឱ្យ​​ប្តី​របស់​ខ្លួន​ជា​ទណ្ឌិត​ ដែល​ត្រូវ​ជាប់​ទោសរ​ហូត​​ដល់​ទៅ​២០​ឆ្នាំ​ ពី​បទ​​ឃាត​កម្ម ។

លោក​វ​រ​សេនី​យ៍​​ត្រី ជា ជឿន នាយការិយាល័យ​ប្រឆាំង​​គ្រឿងញៀន​ខេត្ត​បាន​ឱ្យ​​ដឹង​ថា ដោយ​អនុ​វត្ត​​​តាម​ក្រិត​​ក្រម​មណ្ឌល​កែប្រែ​ទី​​៣​នេះ សាច់ញាតិ​ដែល​​ត្រូវ​​មកទំនាក់ទំនង​​សាកសួរ​​សុខទុក្ខអ្នក​នៅ​ក្នុង​ពន្ធនា​គារ ចាំបាច់​ត្រូវ​តែ​មាន​​សៀវភៅ​​គ្រួសារ ទើប​​អនុញ្ញាត​ឱ្យ​​ចូល ។

លោក​​បន្ត​ថា ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ មាន​ស្ត្រី​​​​ឈ្មោះឃិ​ន សាង បាន​នាំ​យក​គ្រឿង​​បរិភោគ​​ជា​ច្រើន​ទៅ​ឱ្យ​ប្តី​របស់​ខ្លួន​​ជា​ទណ្ឌិត​ឈ្មោះវុ​ទ្ធី ដែល​អះអាង​ជា​ប្តី​របស់​ខ្លួន ។ តាម​វិន័យ​​មុន​ចូល ​ត្រូវ​កម្លាំង​អនុរក្ស​​​ធ្វើការ​ត្រួតពិនិត្យ​មើល​​សិន ក៏​ឃើញ​មាន​ថ្នាំ​ញៀន​ត្រូវ​បាន​​​​បង្កប់​ដាក់​នៅ​​ក្នុងស៊ុប​គោ​​ដោយ​ថ្នាំ​​ប្រភេទ​ WY ចំនួន​២៨​គ្រាប់ និង​ថ្នាំ​ញៀន​ក្រាម​​ពណ៌​ស​​ចំនួន​៨​កញ្ចប់ ព្រមទាំង​ទុ​យោ​បឺត​​​២ ដាក់​​ញាត់​​​ថ្នាំ​​ញៀន​បង្កប់​​ក្នុង​ឆ្អឹង​ស៊ុប​គោ ដែល​មើល​មួយ​ភ្លែត​​មិន​អាច​ដឹង​បាន​​នោះ​ទេ គឺ​គេ​បិទ​ដោយ​កាវ​វិទ្យាសាស្ត្រ​​ជិត​​ល្អ​​ណាស់ ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព