ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានជ្រោយចង្វាចាស់​នឹងបិទចរាចរណ៍ទំាងស្រុង​រយៈពេល៩ម៉ោង​នៅថ្ងៃទី១៧ កុម្ភៈ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ យោងតាមសេចក្តីជូនដំណឹង​របស់​សាលារាជធានី​ភ្នំពេញបានឲ្យដឹងថា​ ស្ពានជ្រោយចង្វាចាស់​​នឹងត្រូវបិទមិន​ឲ្យមានការបើកបរឆ្លង​

រាជធានីភ្នំពេញ ៖​ យោងតាមសេចក្តីជូនដំណឹង​របស់​សាលារាជធានី​ភ្នំពេញបានឲ្យដឹងថា​ ស្ពានជ្រោយចង្វាចាស់​​នឹងត្រូវបិទមិន​ឲ្យមានការបើកបរឆ្លង​កាត់​​​ចាប់ពីម៉ោង៨ព្រឹក​ដល់ម៉ោង៥ល្ងាចថ្ងៃទី១៧ ​កុម្ភៈ​ ២០១៥​ ដើម្បីឲ្យក្រុមមន្រ្តីជំនាញ​ជនជាតិជប៉ុន​ត្រួតពិនិត្យបច្ចេកទេស​ពីគុណភាពស្ពាន ។

ការបិទបណ្តោះអាសន្ន​រយៈពេល៩ម៉ោងនេះ​ បានធ្វើឡើងបន្ទាប់​ពីស្ពានជ្រោយចង្វាចាស់​បានទទួលរងស្នាម​ប្រេះក្បាលស្ពានទំាងសង​ខាងដោយអន្លើ ហើយកាលពីដើម​ខែកុម្ភៈ​នេះ​ដែរ​ក្រុមបច្ចកទេសនិងមន្រ្តីជំនាញជប៉ុន ​ព្រមទំាងមន្រ្តីជំនាញ​សាលារាជធានី​​ភ្នំពេញក៍បានចុះ​ត្រួតពិនិត្យគុណភាព​ម្តងរួច​មកហើយ ។

បើតាមមន្រ្តីសាលារាជធានី​ភ្នំពេញបានបង្ហើបឲ្យដឹងដែរថា​ អំឡុងពេលនៃការបិទ​បណ្តោះអាសន្នស្ពាន​ជ្រោយចង្វាចាស់​នាពេលនោះដែរ​ ក៍មានរថយន្ត​ចំណុះ​២៥តោន​ចំនួន២៥គ្រឿង​នឹងត្រូវគេដាក់ឲ្យ​បើកឆ្លងកាត់ចុះឡើងៗ​ដើម្បីត្រួតពិនិត្យ​គុណភាពស្ពាន ។

ស្ពានជ្រោយចង្វាចាស់ ​ ឬ​ស្ពានមិត្តភាពកម្ពុជាជប៉ុនមានប្រវែង​ ៧០៩ម៉ែត្រ ​ត្រូវបានកសាងឡើង​នៅសម័យសង្គមរាស្ត្រនិយម​ក្នុងឆ្នាំ១៩៦៦ ​ និងក្រោយ​មក​​បានត្រូវកាត់ផ្តាច់នៅឆ្នាំ១៩៧២​ ដោយសារការដាក់បង្កៃគ្រាប់មីន​នៅក្នុងរថយន្ត ។
ក្រោយមកស្ពានជ្រោយ​ចង្វាចាស់នេះ​ បានជួសជុលឡើងវិញនិង​សម្ពោធដាក់ឲ្យប្រើសបា្រស់នៅថ្ងៃទី២៦​ កុម្ភៈ ១៩៩៤​ ក្រោមជំនួយ​ឥតសំណង​របស់​រាជរដ្ឋាភិបាលជប៉ុន ​៕