ចាប់ខ្លួនបុរស៣នាក់ជាប់ពាក់ព័ន្ធករណីរំលោ.ភក្មេងស្រីអាយុ១៧ឆ្នាំ
ខេត្តស្វាយរៀង ៖ ម្ចាស់ហាងលក់ស្រាបៀរ និងខារ៉ាអូខេយីហោ «តូរ៉ូ » ម្នាក់ និងបុរស២នាក់ ត្រូវសមត្ថកិច្ចចាប់
ខេត្តស្វាយរៀង ៖ ម្ចាស់ហាងលក់ស្រាបៀរ និងខារ៉ាអូខេយីហោ «តូរ៉ូ » ម្នាក់ និងបុរស២នាក់ ត្រូវសមត្ថកិច្ចចាប់
ខេត្តស្វាយរៀង ៖ ម្ចាស់ហាងលក់ស្រាបៀរ និងខារ៉ាអូខេយីហោ «តូរ៉ូ » ម្នាក់ និងបុរស២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទទិញពេស្យាចារលើកុមារ និងការនាំចេញដោយមានគោលដៅ ក្នុងសំណុំរឿងចាប់ក្មេងស្រីអាយុ១៧ឆ្នាំយកទៅរំលោភ និងឱ្យបម្រើផ្លូវភេទក្នុងហាងលក់ស្រាបៀរ និងខារ៉ាអូខេអស់រយៈពេល៤ថ្ងៃ ទើបត្រូវសាច់ញាតិតាមរកឃើញទីតាំង និងបានទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យបានចំនួន៣នាក់ បញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីសាកសួរ ។
ទាក់ទិនករណីនេះ សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះ ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង១២ថ្ងៃទី០៣ កុម្ភៈ ២០១៥ ស្ថិតនៅក្នុងហាងលក់ស្រាបៀរ និងខារ៉ាអូខេនៅចំណុចផ្លូវលំបញ្ជស្ថិតនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យ១-ឈ្មោះសួង ពី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត(ជាអ្នកបបួងក្មេងស្រីរងគ្រោះយកទៅរំលោភ និងលក់ឱ្យម្ចាស់ហាងឈ្មោះម៉ី ម៉ាលី ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិ-សង្កាត់កើតហេតុខាងលើ ចាប់រំលោភរួចឱ្យក្មេងស្រីរងគ្រោះបម្រើផ្លូវភេទជាមួយភ្ញៀវ គ្រាន់តែផ្តល់អាហារហូបចុកប៉ុណ្ណោះ ។
ប្រភពបានឱ្យដឹងទៀតថា នៅវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី០៦ កុម្ភៈ ២០១៥ នេះ តុលាការបានបញ្ជូនជនសង្ស័យទាំង៣នាក់ទៅពន្ធនាគារខេត្តហើយ
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ